ប្តីប្រពន្ធពីរនាក់បើករថយន្តហាយឡិនឌ័រមួយគ្រឿងជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ រួចនាំគ្នាចុះទៅអង្គុយហូបគុយទាវធ្វើព្រងើយ
ភ្នំពេញ: ប្ដីប្រពន្ធពីរនាក់បើករថយន្តហាយឡិនឌ័រមួយគ្រឿងបានជ្រុលចង្កូតទៅឡើងលើខឿនសួនពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចនាំគ្នាចូលទៅហូបគុយទាវធ្វើព្រងើយ កាលពីវេលាម៉ោង ១២ និង ៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០២១នៅចំណុចមុខសាលាអន្តរជាតិប៊ែលធី តាមបណ្តោយ

ផ្លូវវ៉េងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់ម្នាក់បើករថយន្តហាយឡិនឌ័រ មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខកំពង់ស្ពឺ2A-1803ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលឡើងលើសួនចែកទ្រូងផ្លូវទៅបុកភ្លើងពេញកំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច ចំណែកបង្គោលភ្លើងរងកាខូចខាតកំពិតបន្តិចបន្តួច។បន្ទាប់មកប្ដីប្រពន្ធពីរនាក់បានចុះពីលើរថយន្តដើរចូលទៅអង្គុយហូបគុយទាវធ្វើព្រងើយដូចមិនមានហេតុការណ៍អ្វីកើតឡើង។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕







