រដ្ឋបាលខេត្តសៀមរាប បន្តបិទផ្សារកំពង់ក្ដី២សប្ដាហ៍ទៀត

(សៀមរាប): រដ្ឋបាលខេត្តសៀមរាប បានសម្រេចបន្តបិទផ្សារកំពង់ក្ដី រយៈពេល២សប្ដាហ៍ទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
តាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី៣០ ខែកញ្ញា បានសម្រេចបន្តបិទខ្ទប់ផ្សារកំពង់ក្ដី ស្ថិតនៅភូមិកំពង់ក្ដី២ ឃុំកំពង់ក្ដី ស្រុកជីក្រែង រយៈពេល២សប្ដាហ៍ទៀត គិតចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ អាជ្ញាធរបានបិទផ្សារនេះ ខណៈដែលមានករណីផ្ទុះជំងឺកូវីដ១៩ ក្នុងផ្សារ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram