សម្រស់តារាល្បីល្បីនៅក្នុងឈុតប្រពៃណីខ្មែរនារដូវកាលកាន់បិណ្ឌពិតជាស្រស់ស្អាតនិងសាកសម ជានារីខ្មែរ

គ្រាន់តែរដូវកាលកាន់បិណ្ឌចូលមកដល់ភ្លាម គេឃើញរូបភាពជាច្រើនបានអណ្តែតលើបណ្ដាញសង្គមរបស់តារាល្បីៗ ក្នុងឈុតប្រពៃណីខ្មែរ នៅតាមទីវត្តអារាមនានា មើលទៅគួរឲ្យទាក់ទាញ។ សម្រស់ផូរផងពីតារាល្បីទាំងនោះ បានឆក់យកបេះដូងអ្នកគាំទ្រ និងលាន់មាត់សរសើរចំពោះតារាជានិមិត្តរូបរបស់ពួកគេផងដែរ ។


ក្នុងនាមជាស្ត្រីខ្មែរ ការក្រាលគ្រងសំលៀកបំពាក់បែបប្រពៃណី យូរស្រាក់ចូលវត្តធ្វើបុណ្យទាន ជាទំនៀមទម្លាប់ពីដូនតាយូរយារណាស់មកហើយ។ ប៉ុន្តែការវិវត្តន៍នៃសម័យកាល រួមផ្សំនូវការរីកចម្រើន ការរៀបចំតុបតែងសំលៀកបំពាក់បែបប្រពៃណីនេះ កាន់តែសម្បូរបែបប្រកបដោយភាពច្នៃប្រឌិត មើលទៅកាន់ស្រស់ស្អាតទាក់ទាញថែមមួយកម្រិតទៀត។
តើតារាស្រីរូបណាស្ថិតក្នុងដួងចិត្តអ្នក?

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram