មន្ត្រីស៊ីម៉ាក់បានដោះគ្រាប់បែកមានទម្ងន់ប្រមាណ២៣០គីឡូ ក្នុងជម្រៅដីប្រមាណជាង៥ម៉ែត្រ…
រាជធានីភ្នំពេញ ៖ មន្ត្រីស៊ីម៉ាក់បានដោះគ្រាប់បែកមានទម្ងន់ប្រមាណ២៣០គីឡូ ក្នុងជម្រៅដីប្រមាណជាង៥ម៉ែត្រ ។ នេះបើយោងអគ្គនាយកស៊ីម៉ាក់ ។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌកកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២១ថា« កប់ដីប្រមាណ៥០ឆ្នាំមកហើយនូវតែរក្សាសម្រស់ស្អាតល្អ និងគ្រឿងផ្ទុះវិញ គឺនៅគុណភាពខ្លាញ់គោហ្នង!» ។
លោកបន្តថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ កំលាំងជំនាញស៊ីម៉ាក់បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម និងប្រវែងជាង២ម៉ែត្រ និងដឹកជញ្ជូនដោយសុវត្ថិភាព ។
គ្រាប់នេះ បានប្រទះឃើញក្នុងរណ្តៅដីជំរៅប្រមាណ៥ម៉ែត្រ ស្ថិតនៅឃុំព្រៃលាស់ ស្រុកពញ្ញាឮ ខេត្តកណ្តាល ៕





