ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងករណី២ខុសគ្នាដែលក្លែងខ្លួនជាមន្ត្រី អ.ប.ព ទៅទារលុយពីជនរងគ្រោះ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានថា ក្នុងរយៈពេលពីរថ្ងៃ អង្គភាព អ.ប.ព បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងករណី២ខុសគ្នាដែលក្លែងខ្លួនជាមន្ត្រី អ.ប.ព ទៅទារលុយពីជនរងគ្រោះ។


តាមប្រភពខាងលើបានឱ្យដឹងបន្តថា កន្លងមកនេះ មានលេចឮព័ត៌មានជាបន្តបន្ទាប់នៅកន្លែងនេះ នៅកន្លែងនោះថា មានមន្ត្រី អ.ប.ព ទូរស័ព្ទទៅដើម្បីសុំលុយឬក៏ទារប្រាក់ជាថ្នូរនឹងការបិទបាំងនូវអំពើពុករលួយ។ ព័ត៌មានចុងក្រោយ គឺមានអំពើទារលុយនេះរហូតដល់ប៉ះមកលើអ្នកគ្រូនាយកសាលានិងមុខសញ្ញាមួយចំនួនទៀត។


តាមប្រភពខាងលើបានឱ្យដឹងបន្តទៀតថា អង្គភាព អ.ប.ព បានប្រមូលកម្លាំងធ្វើប្រតិបត្តិការយ៉ាងរហ័សរហូតប្រមូលបានភស្តុតាងរឹងមាំជាក់លាក់លើករណីពីរខុសគ្នាដែលករណីមួយក្លែងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អ្នកនោះគឺជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី1 ឯករណីទី 2 យើងមានការហួសចិត្តដែលជានាយកសាលាមួយរូបតាំងពីឆ្នាំ 2015 មក បែរជាប្រព្រឹត្តអំពើមកលើនាយកសាលាដូចគ្នា មកលើគ្រូបង្រៀន ជាពិសេសមកលើនាយករងរបស់ខ្លួន និងមកលើគ្រូរបស់ខ្លួនបីបួននាក់។ មុននឹងបញ្ជូនទៅតុលាការ អង្គភាព អ.ប.ព. បានរកគ្រប់វិធីដើម្បីឱ្យជនល្មើសទាំង2ករណីនេះសងលុយមកដល់អ្នករងគ្រោះបានយ៉ាងមានប្រសិទ្ធភាព។
ខាងក្រោមនេះគឺជាព័ត៌មានលម្អិតពាក់ព័ន្ធនឹងករណីទាំង២ខាងលើ និងរូបថតជនសង្ស័យ ៖

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram