រដ្ឋបាលខេត្តកំពង់ធំ សម្រេចបិទ ( ផ្សារសាន់គ ) នៅឃុំសាន់គ ស្រុកកំពង់ស្វាយ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីសម្រេចបិទ «ផ្សារសាន់គ» ស្ថិតនៅភូមិសាន់គ (ក) ឃុំសាន់គ ស្រុកកំពង់ស្វាយ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។
បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន CPNS News ទទួលបាននៅព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពលក់ដូរ និងចេញចូលក្នុង «ផ្សារសាន់គ»។
អាជីវករគ្រប់រូបដែលប្រកបអាជីវកម្មនៅផ្សារសាន់គ ត្រូវទៅពិនិត្យសំណាករកមេរោគកូវីដ១៩ នៅទួលយាយពុំ ក្នុងភូមិសារី ឃុំសាន់គ ស្រុកកំពង់ស្វាយ។ ចំពោះបុគ្គលដែលធ្លាប់ចេញចូលផ្សារខាងលើ ត្រូវតាមដានសុខភាពរបស់ ខ្លួនឯងជាប្រចាំ បើមានរោគសញ្ញាសង្ស័យ ត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីយកសំណាកពិនិត្យរកមេរោគកូវីដ១៩៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ :




