វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ជាទំនិញរួមរបស់មនុស្សជាតិ…

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែង នៅចំពោះមុខមេដឹកនាំសំខាន់ៗរបស់ពិភពលោក តាមរយះវីដេអូខន់ហ្វើរ៉េន ថា សូមឱ្យចាត់ទុកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាទំនិញរួមរបស់មនុស្សជាតិ នៅលើពិភពលោក ហើយត្រូវបញ្ឈប់នយោបាយទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក អំពីរឿងជំងឺកូវីដ-១៩នេះ ដោយងាកមករួមគ្នាប្រយុទ្ធនឹងជំងឺឆ្លងសាកលនេះជំនួសវិញ។


សម្ដេចតេជោបានថ្លែងបែបនេះ នៅក្នុង «មហាសន្និបាតនៃក្តីសង្ឃឹម» ប្រារព្ធឡើង នៅប្រទេសកូរ៉េខាងត្បូង នាព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ក្រោមការរៀបចំរបស់ លោកស្រី ហាក់ ចា ហាន់ មូន ( Hak Ja Han Moon ) សហស្ថាបនិក នៃសហព័ន្ធសន្តិភាពសាកល។
សូមជម្រាបថា មហាសន្និបាតនេះ បានធ្វើឡើង ក្រោមប្រធានបទ «ការកសាង និងបង្កើតជាតិយើង នៅក្នុងពិភពលោក ក្រោយវិបត្តិកូវីដ-១៩ ការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសាកល» ។ នៅក្នុងមហាសន្ដិបាតនេះ មាន មានមេដឹកនាំសំខាន់ៗរបស់ពិភពលោកជាង១៦០ប្រទេស អញ្ជើញឱ្យចូលរួម តាមរយៈប្រព័ន្ធវីដេអូខន់ហ្វើរ៉េន ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram