កីឡាករប្រណាំងរថយន្ត Russell នឹងចូលរួមជាមួយក្រុម Mercedes សម្រាប់ព្រឹត្តិការណ៍ F1 រដូវកាល២០២២

(ស្ទូតហ្គាត)៖ ក្រុមប្រណាំងរថយន្ត Mercedes នៅព្រឹត្តិការណ៍ Formula One បានអះអាងថា កីឡាករ George Russell នឹងចូលរួមជាមួយពួកគេ ដោយផ្លាស់ប្តូរមកពីក្រុម Williams ដែលនឹងធ្វើជាដៃគូ ជាមួយកីឡាករ Lewis Hamilton សម្រាប់រដូវកាល២០២២, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
កីឡាករវ័យ២៣ឆ្នាំ សញ្ជាតិអង់គ្លេសរូបនេះ បានចុះកិច្ចសន្យារយៈពេលច្រើនឆ្នាំ ហើយនឹងជំនួសតំណែងកីឡាករ Valtteri Bottas សញ្ជាតិហ្វាំងឡង់, ដែលបានបញ្ជាក់កាលពីថ្ងៃចន្ទថា លោកនឹងចូលរួមជាមួយក្រុម Alfa Romeo នៅឆ្នាំក្រោយ ដើម្បីជំនួសតំណែងកីឡាករ Kimi Raikkonen ដែលបានចូលនិវត្តន៍។


«ខ្ញុំពិតជារំភើបរីករាយ ក្នុងការចូលរួមជាមួយក្រុម Mercedes សម្រាប់ឆ្នាំក្រោយ, ដែលវាគឺជាជំហានការងារដ៏ធំមួយ», នេះបើតាមសម្តីកីឡាករ Russell បានលើកឡើង។
Russell ធ្លាប់ជាសមាជិកម្នាក់ នៃកម្មវិធីអ្នកបើកបរវ័យក្មេងរបស់ Mercedes ចាប់តាំងពីឆ្នាំ២០១៧, នៅពេលដែលោកបានឈ្នះពានរង្វាន់ជើងឯក GP3។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បន្ទាប់មកបានឈ្នះពានរង្វាន់ F2 នៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់លោក ក្នុងឆ្នាំ២០១៨, មុនពេលចុះកិច្ចសន្យាបើកឲ្យក្រុម Williams ដើម្បីបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ F1 ជាលើកដំបូងរបស់លោក ក្នុងឆ្នាំបន្ទាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram