លោកម៉ម ប៊ុនហេង៖ប្រសិនប្រជាពលរដ្ឋមិនបានអនុវត្តន៍តាមវិធានការដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេកម្ពុជានឹងជួបហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ជាថ្មី……
ប្រសិនប្រជាពលរដ្ឋមិនបានអនុវត្តន៍តាមវិធានការដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេកម្ពុជានឹងជួបហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ជាថ្មី
រាជធានីភ្នំពេញ៖សន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២០ នាទីស្តីការ ក្រសួងសុខាភិបាលលោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងបញ្ជាក់ថាប្រសិនប្រជាពលរដ្ឋមិនបានអនុវត្តន៍តាមវិធានការដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួង សុខាភិបាលដាក់ចេញនោះទេកម្ពុជានឹងជួបហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ជាថ្មី។លោកម៉ម ប៊ុនហេងបានថ្លែងបន្តថា ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩កើនឡើងដល់១២០នាក់ ក្នុងចំណោមអ្នកឆ្លងទាំងអស់សរុប១២២នាក់ក្នុងនោះស្រីមាន៣៧នាក់និងបុរស៨៣នាក់ ហើយនៅសល់០២នាក់កំពុងព្យាបាល”។
លោកបានបញ្ជាក់ថាចំនួនវត្ថុសំណាកដែលយកមកធ្វើការវិភាគមានចំនួន១២,៣៧៣សំណាកនៅទូទាំងប្រទេសគិតចាប់ពីខែមករា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ដែលក្នុងចំណោមប្រជាជន១លាននាក់កម្ពុជាបានធ្វើសំណាកបាន៧៦១សំណាកហើយចំនួននេះបង្ហាញថាកម្ពុជាបានអនុវត្តន៍ការធ្វើតេស្តកូវីដ-១៩បានច្រើនជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។
ជាមួយគ្នានេះទោះបីជាបង្ហាញលទ្ធផលល្អយ៉ាងណាក្តីលោករដ្ឋមន្ត្រីបានស្នើប្រជាពលរដ្ឋទំាងអស់ត្រូវអនុវត្តន៍វិធានការបន្តទៀត ព្រោះថាស្ថានភាពនៅលើសកលលោក មិនទាន់មានការធូរស្រាលនៅឡើយ។ ដោយប្រទេសមួយចំនួនទាំងនៅទ្វីបអឺរ៉ុបអាហ្វិ្រកនិងអាស៊ីក្តីមកដល់ពេលនេះនៅតែរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីបន្ថែមទៀតដែលធ្វើឱ្យ មានអ្នកផ្ទុកវីរុសកូវីដ-១៩ កើនឡើងដល់៣,២៦៧,១៨៤នាក់ និងស្លាប់២២៩,៩៧១នាក់។ទន្ទឹមនេះ ក្នុងរយៈពេល២៤ម៉ោង មានអ្នកឆ្លង៩១,៦៧៧នាក់និងស្លាប់៥,៧៩៩នាក់(របាយការណ៍អង្កការសុខភាពពិភពលោក)។លោកបានបន្ដថា ថ្វីត្បិតតែរយៈពេល៣សប្តាហ៍កន្លងមកនេះ មិនមានរកឃើញអ្នកឆ្លងកូវីដ-១៩ អ្នកជាសះស្បើយ១២០នាក់ នៅសល់០២នាក់ គ្មានអ្នកស្លាប់ ក៏ពិតមែន។ ប៉ុន្តែស្ថានភាពកូវីដ-១៩ ស្ថិតក្នុងការប្រុងប្រយ័ត្ន!នៅឡើយ ហើយសូមបងប្អូនអនុវត្តន៍នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខភិបាល។
លោកបានសង្កត់ធ្ងន់ថា“បញ្ហាដែលនាំមកនូវមហន្តរាយមានគ្រប់ ពេលវេលា បើយើងជួបជុំគ្នាច្រើន មិនគោរពបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តី ណែនាំរបស់ក្រសួងសុខាភិបាល ដូច្នេះបើយើងមិនគោរពទេយើងនឹងជួបការឆ្ល ងជំងឺកូវីដ-១៩នេះជាថ្មី។ ដូច្នេះសេចក្តីសោកសៅ សេចក្តីវេទនា និងអាយុជីវិតផង បើបងប្អូនមិនធ្វើតាមការណែនាំរបស់ក្រសួង និងរាជរដ្ឋាភិបាល ហើយយើងមិនចង់ឃើញដូច ប្រទេសគេថាដាក់ក្តារមឈូស ទើបខ្លាចនោះទេ”។លោកស្រី Li Ailanតំណាងអង្គការសុខភាពពិភពលោកបានលើកឡើងថាបច្ចុប្បន្ននេះជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយនោះទេនៅលើពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរ។ ដែលជំងឺនេះនៅតែជាបញ្ហានៃគ្រោះអាសន្នជាសាធារណៈនៅប្រទេសជាតិទាំងមូល។ លោកស្រីបានបន្ដថា ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងសកលលោកដែលកើតជំងឺកូវីដ-១៩ ហើយនៅប្រទេសមួយចំនួនមានករណីឆ្លងជំងឺនេះនៅនឹងហើយក៏មានប្រទេសមួយចំនួនទៀតមានការធ្លាក់ចុះផងដែរដែលជាដំណឹងល្អ។
ប៉ុន្តែនៅប្រទេសមួយចំនួនទៀតនៅតែផ្ទុះកើតឡើងដដែល។ លោកស្រីបានបន្ថែមថា “ស្ថានភាពបច្ចុប្បន្នសម្រាប់ ជំងឺកូវីដ-១៩ នៅក្នុងពិភពលោកគឺនៅមានរយៈពេលឆ្ងាយក្នុងការបញ្ចប់ ហើយដរាបណាប្រទេសផ្សេងៗនៅលើសកលលោកផ្ទុះជំងឺនេះកម្ពុជានៅតែប្រឈរមុខដដែល”៕





