ភិក្ខុ ឡុង ចន្ថា សម្រេចលាចាកសិក្ខាបទដោយខ្លួនឯង ……

បន្ទាប់ពីបែកធ្លាយរឿងមានទំនាក់ទំនងជាមួយនារីម្នាក់តាមប្រព័ន្ធបណ្តាញសង្គម
ខេត្តតាកែវ៖ ភិក្ខុ ឡុង ចន្ថា បានសម្រេចចិត្តលាចាកសិក្ខាបទដោយខ្លួនឯង បន្ទាប់ពីបែកធ្លាយរឿងមានទំនាក់ទំនងជាមួយនារីម្នាក់តាមប្រព័ន្ធបណ្តាញសង្គម ដែលនាំឱ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ ។

យោងតាមលិខិតកិច្ចសន្យា នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ភិក្ខុ ឡុង ចន្ថា បានសុំលាចាកសិក្ខាបទ ដោយបានភិក្ខុរូបនេះបានមានសង្ឃដីកាថា បើគិតជាទោសក្នុងព្រះវិន័យមិនដល់ថ្នាក់ដឹកទេ ប៉ុន្តែដើម្បីកុំឱ្យខូចតម្លៃព្រះពុទ្ធសាសនា ភិក្ខុអង្គនេះសុំលាចាកសិក្ខាបទ ដែលជាការស័្មគ្រចិត្តមិនបានបង្ខិតបង្ខំ។
សូមរំលឹកថាបន្ទាប់ពីមានរឿងរ៉ាវបែកធ្លាយនេះ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ក៏បាននិមន្ត ភិក្ខ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ឱ្យចូលមកដោះស្រាយនៅសាលាគណខេត្តតាកែវ ដោយសារ ភិក្ខុ ឡុង ចន្ថា បានធ្វើការទំនាក់ទំនងស្ត្រីភេទ តាមប្រព័ន្ធបណ្តាញសង្គមដែលនាំឱ្យប៉ះពាល់ដល់វិស័យ

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram