ស្លុ.ត.ចិត្ត! ម្តាយនិងកូនស្រីតូចៗ២នាក់លក់ទំនិញនៅផ្សាររុងក្លឿជួបគ្រោះអកុសល…


ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អាជីវករខ្មែរលក់ទំនិញនៅផ្សាររុងក្លឿ ប្រទេសថៃ ចំនួន៣នាក់ម្តាយនិងកូនស្រីបានស្លា.ប់ រួមទាំងអ្នកបើកបរតាក់ស៊ីជនជាតិថៃម្នាក់ទៀតក៏បានស្លា.ប់ផងដែរ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តធ្លាក់ចូលទឹក បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅក្នុងទឹកដីថៃ ស្ថិតក្នុងភូមិខផែង ឃុំទ័ពស្តេច ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ។
បើតាមលោក វ៉ាន់ ដារ៉ាន់ ប្រធានគណៈកម្មការច្រកទ្វារព្រំដែនបឹងត្រកួន បានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលស្លា.ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន៤នាក់ខាងលើ មានជនជាតិខ្មែរចំនួន៣នាក់ ១-ឈ្មោះ ជួន ចាន់កុង ភេទស្រី អាយុ២៤ឆ្នាំ (ជាអាជីវករលក់អីវ៉ាន់នៅផ្សាររុងក្លឿ ប្រទេសថៃ) មានស្រុកកំណើតខេត្តកំពង់ចាម, ២-ឈ្មោះ ហេង ម៉ូណា ភេទស្រី អាយុ៣ឆ្នាំ ៣-ឈ្មោះ ហេង សេងមុន្នី ភេទស្រីអាយុ២ខែ (ត្រូវជាកូនស្រីទាំង២នាក់) មានស្រុកកំណើតភូមិសាមគ្គី សង្កាត់-ក្រុងប៉ោយប៉ែត និងម្នាក់ទៀត គឺជាអ្នកបើកបរជនជាតិថៃមិនស្គាល់អត្តសញ្ញាណនោះទេ ។
លោកបានបញ្ជាក់ថា នៅមុនពេលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺរថយន្តតាក់ស៊ីថៃមួយគ្រឿងបានជួបនឹងឧបទ្ទវហេតុ ដោយបើករថយន្តធ្លាក់ចូលទឹក គ្រានោះមិនអាចជួយសង្គ្រោះមិនទាន់ពេលវេលា ក៏បណ្តាលជនរងគ្រោះទាំង៤នាក់ស្លា.ប់នៅនឹងកន្លែងកើតហេតុតែម្តង ដោយក្នុងនោះមានអ្នកបើកបរជាជនជាតិថៃម្នាក់ និងជនជាតិខ្មែរចំនួន៣នាក់ទាំងម្តាយនិងកូនស្រី២នាក់ ខណៈនៅពេលដែលជនរងគ្រោះជិះរថយន្តចេញមកពីផ្សាររុងក្លឿ លុះមកដល់ចំណុច (TA.68135-46900) ក្នុងភូមិសាស្ត្រីស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ក្បែរព្រំដែនឈមច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ក៏ជួបគ្រោះថ្នាក់តែម្តង ។
លោក វ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា ក្រោយពេលគ្រោះថ្នាក់ខាងលើកើតឡើង ជនរងគ្រោះដែលស្លា.ប់ ត្រូវបានភាគីថៃដឹកសាកស.ពជនរងគ្រោះ៣នាក់ម្តាយនិងកូនស្រី២នាក់ មកប្រគល់ជូនក្រុមការងារកម្ពុជា ច្រកតំបន់បឹងត្រកួន ស្រុកថ្មពួក ដើម្បីដឹកយកទៅបូជាតាមលក្ខណៈបច្ចេកទេសនៅជើងភ្នំកងវ៉ា ក្រុងសិរីសោភ័ណ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram