កាសែតអង់គ្លេស៖ អ៊ុយក្រែននឹងទទួលបានរថក្រោះត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះនៅចុងខែមេសា ជំនួសឱ្យ៣២០គ្រឿងដែលបានសន្យា…

(កៀវ)៖ កាសែត Sunday Times របស់អង់គ្លេសបានរាយការណ៍ថា អ៊ុយក្រែននឹងទទួលបានរថក្រោះលោកខាងលិចត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះនៅចុងខែមេសា ជំនួសឱ្យ ៣២០គ្រឿងដែលបានសន្យា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាកងារសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។
កាសែតបានរាយការណ៍យ៉ាងដូច្នេះថា «ទីក្រុងកៀវរំពឹងថា អ្នកគាំទ្ររបស់ខ្លួននឹងបញ្ជូនរថក្រោះសរុបចំនួន ៣២០គ្រឿងមកឱ្យខ្លួន ប៉ុន្តែវាត្រូវបានគេប៉ាន់ប្រមាណថាមានតែ ៥០គ្រឿងប៉ុណ្ណោះដែលនឹងទៅដល់ជួរមុខនៅដើមខែមេសា»។
ព័ត៌មាននេះបានបង្កើនការព្រួយបារម្ភថា រថគ្រោះទាំងនេះនឹងមិនគ្រប់គ្រាន់ដើម្បីទប់ទល់នឹង «ការវាយលុកនៅនិទាឃរដូវរបស់កងទ័ពរុស្ស៊ី» នោះទេ។
នៅក្រោមកាលៈទេសៈបែបនេះ អធិការបតីអាល្លឺម៉ង់នឹងព្យាយាមប្រមូលផ្តុំដៃគូក្នុងអំឡុងពេលសន្និសីទសន្តិសុខទីក្រុង Munich ដើម្បីផ្ទេររថក្រោះ Leopard 2 ចំនួន ៨០គ្រឿងទៅកាន់ទីក្រុងកៀវ នាពេលឆាប់ៗនេះ។
ដោយឡែក ប្រមុខក្រសួងការពារជាតិបារាំងបានប្រកាសរួចហើយថា ប្រទេសនេះនឹងបញ្ជូនរថក្រោះ AMX-10RC កង់ទីមួយ ដល់អ៊ុយក្រែននៅចុងសប្តាហ៍ក្រោយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram