យល់យ៉ាងណា? រឿន ណាត រងការរិះគន់ពីមនុស្សមួយក្រុម ក្រោយឈរកាច់រាងសម្ញែងភាពសិចស៊ីនៅក្នុងដំណើរកម្សាន្ត….
រាជធានីភ្នំពេញ៖ ម្សិលមិញនេះ តារាសម្តែង និងជាអតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨កញ្ញា រឿន ណាត បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ ក្រោយនាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ចាំង អាវចំហរដើមទ្រូង លេចចេញនូវក្បាលពោះរាបស្មើ ជាពិសេសខោខ្លីបញ្ចេញគល់ភ្លៅសម៉ដ្ឋខៃ ឈរកាច់ស្ទីលសម្ញែងលើដងផ្លូវមួយខ្សែរ ដើម្បីផ្តិតយករូបភាពស្រស់ស្អាតខ្លាំងជាចំណីភ្នែកអ្នកគាំទ្ររបស់ខ្លួន ឱ្យពោលសរសើរសម្រស់នាងមិនតិចនោះឡើយ។

ដោយឡែក ស្របជាមួយនឹងមតិស្ងើចសរសើរភ្លូកទឹកភ្លូកដីនេះ រូបភាពដ៏ស្រស់ស្អាតបែបម៉ូដែលនេះផងដែរ ក៏បានទទួលរងនូវការរិះគន់មិនសំចៃមាត់ពីសំណាក់មនុស្សមួយក្រុម ដោយចោទប្រកាន់ទៅលើ រឿន ណាត ក្ដែងជាសាធារណៈនៅលើបណ្ដាញសង្គមថាតុបតែងខ្លួនជ្រុលហួសហេតុបំផ្លាញវប្បធម៌ខ្មែរ ស្លៀកពាក់លេចលើលេចក្រោមស៊ិចស៊ីជ្រុល ជាហេតុនាំឱ្យបន្ទាបបន្ថោកតម្លៃស្រ្តីជាដើម។

ប៉ុន្តែជុំវិញការរិះគន់បែបមិនយល់កាលៈទេសៈនៃការស្លៀកពាក់ក្នុងដំណើរកម្សាន្តនៅមាត់សមុទ្រនេះដែរ គេក៏ឃើញមានមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលខមិនឆ្លើយតប និងពន្យល់ទៅវិញជាហូរហែថា«ចុះគាត់មានស្លៀកចឹងដើរផ្សារណាមើលតាមរូបគាត់ដូចជាទៅលេងសមុទ្រ2021ហើយអ្នកអើយអ្នកទំនេរយកពេលរកស៊ីទៅ»។ប៉ុន្តែយ៉ាងណាមិញ ជុំវិញការរិះគន់បែបដៀលប្រមាថកប់ៗមាត់នេះដែរ គេបែរឃើញកញ្ញា រឿន ណាត ហាក់មិនបានតបត ឬឈឺក្បាលអ្វីចំពោះបុគ្គលទាំងនោះឡើយ »៕








