ព្រះមហាក្សត្រម៉ាឡេស៊ី កោះហៅមេដឹកនាំគណបក្សនយោបាយ ដើម្បីរៀបចំជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

គូឡាឡាំពួ៖ មេដឹកនាំគណបក្សនយោបាយម៉ាឡេស៊ីត្រូវបានកោះហៅឱ្យចូលគាល់ជាមួយព្រះមហាក្សត្រនៅថ្ងៃអង្គារទី ១៧ ខែសីហានេះ ខណៈដែលដំណើរការកំណត់នាយករដ្ឋមន្រ្តីថ្មីបានចាប់ផ្តើម បន្ទាប់ពីលោក មូហៃយីឌីន យ៉ាស៊ីន លាលែងពីតំណែង ។
ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍ថា គណបក្ស

នយោបាយធំ ៗទាំងអស់នឹងត្រូវចូលគាល់ព្រះមហាក្សត្រ ដោយចាប់ផ្តើមនៅរសៀលថ្ងៃអង្គារនេះ។
គណបក្សផ្សេងៗត្រូវបានគេនិយាយថាបានចាប់ផ្តើមការចរចា ដើម្បីបង្កើតសំឡេងភាគច្រើននៅក្នុងសភាជាន់ទាបព្រោះអ្នកស្នងតំណែងច្បាស់លាស់ចំពោះលោក មូហៃយីឌីន មិនទាន់លេចចេញជារូបរាងនៅឡើយទេ។
គួរជម្រាបថា ការលាលែងរបស់លោក មូហៃយីឌីន ក្រោយពីមានសមាជិកសភា ១៥ រូប នៃ ១១៥ រូប បានដកការទុកចិត្តលែងគាំទ្រលោកជានាយករដ្ឋមន្ត្រី ដែលធ្វើឲ្យសម្លេងគាំទ្រសមាជិកសភាមានតែ ១០០ នៃ ២២២ ពុំគ្រប់អាសនៈជានាយករដ្ឋមន្ត្រី។
អនុលោមតាមរដ្ឋធម្មនុញ្ញសហព័ន្ធម៉ាឡេស៊ី បេក្ខជននាយករដ្ឋមន្ត្រី កើតចេញពីសម្លេងគាំទ្រសមាជិកសភាភាគច្រើនចាប់ពី ១១២ រូប នៃសមាជិកាសភាទាំងអស់ ២២២ រូប។


ក្នុងស្ថានការណ៍នេះ ព្រះមហាក្សត្រដែលជាព្រះប្រមុខរដ្ឋ អាចរំលាយសភាបោះឆ្នោតសកលលើកទី១៥ តែជម្រើសនេះ មិនអាចធ្វើបានដោយសារបញ្ហារាតត្បាតជំងឺកូវីដ-១៩ ។
ដូចនេះ Muhyiddin បន្តធ្វើជានាយករដ្ឋមន្ត្រីចាំផ្ទះ (Caretaker Prime Minister) អនុវត្តន៍ភារកិច្ចរដ្ឋបាលដូចធម្មតា តែពុំមានសិទ្ធិសម្រេចកិច្ចការថ្មីៗ ឬដាក់ចេញគោលនយោបាយណាមួយឡើយ រហូតមានការតែងតាំងនាយករដ្ឋមន្ត្រីទី៩ ថ្មីចូលកាន់ដំណែងជាផ្លូវការ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram