ក្មេងស្ទាវមួយក្រុម ត្រូវក្មេងស្ទាវមួយក្រុមទៀតដេញកាប់ត្រូវរបួសធ្ងន់ម្នាក់ និងរត់បាតជេីងសព្រៀតចូលព្រៃ ជាច្រេីននាក់ ក្នុងសង្កាត់ស្រះចក…
ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុម ត្រូវក្មេងស្ទាវមួយក្រុមទៀតដេញកាប់ត្រូវម្នាក់ និងរត់បាតជេីងសព្រៀតចូលព្រៃ ដីឡូិ តាមបណ្ដោយផ្លូវR6 ជាច្រេីននាក់ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរតាមផ្លូវឈប់ចោមរោមមេីលយុវជនម្នាក់ដែលគេកាប់ត្រូវសន្លប់ក្នុងថ្លុកឈាម។
ហេតុការណ៍ ភ្ញាក់ផ្អេីលនេះ បានកេីតឡេីងនៅវេលាម៉ោង៩.១៥នាទីយប់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២០ ស្ថិតតាមបណ្ដយផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីមិត្តភក្រជនរងគ្រោះបានប្រាប់ក្រមការងារយេីងអោយដឹងថា មុនពេលកេីតហេតុ គាត់មិត្តភក្រទេីបនិងមកពីលេងផ្សារ(អុីអន២) ពេលមកដល់ចំណុចកេីតហេតុ ស្រាប់តែមានក្រុមជនដៃដល់មួយក្រុមាង១០ម៉ូតូមានគ្នាប្រហែលជាង២០នាក់ ប្រដាប់ដោយកាំបិតបាំងតោ
និងដប់គុបនិងកាប់ទៅលេីក្រុមជនរងគ្រោះបណ្ដាលអោយយុវជនម្នាក់ដួលម៉ូតូ រត់មិនរួចត្រូវក្រុមជនដៃដល់កាប់ដាច់ដៃនិងស្លឹកត្រចៀក ហេីយវាយសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម ចំណែកមិត្តភក្ររត់ខាងជនរងគ្រោះបានផ្ដួលម៉ូតូរត់ចូលព្រៃក្នុងដីឡូិ ព្រលឹងចុងសក់ កុំតែមានប្រជាពលរដ្ឋដែលធ្វេីដំណេីរជួយស្រែកកុំអីមិនដឹងទៅជាយ៉ាងណា។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ថានបានមកដល់កន្លែងកេីតហេតុ បានហៅរថយន្តសង្គ្រោះដឹកអ្នករបួសទៅសង្ក្រោះ សិនរួចចាំមកដាក់ពាក្យបណ្ដឹង ដេីម្បីកំណត់មុខសញ្ញាចាប់ក្រុមជនដៃដលយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។





