ម៉ាស៊ីនច្រូតស្រូវជាន់គ្រាប់មីនតោនផ្ទុះបង្កគ្រោះថ្នាក់មនុស្ស២នាក់ និងខូចខាតម៉ាស៊ីនច្រូតស្រូវទាំងស្រុង

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ មានករណីម៉ាស៊ីនច្រូតស្រូវជាន់គ្រាប់មីនតោនផ្ទុះ បង្កគ្រោះថ្នាក់មនុស្ស២នាក់ និងខូចខាតម៉ាស៊ីនច្រូតស្រូវម៉ាកKubota ទាំងស្រុង ករណីគ្រោះថ្នាក់នេះកើតឡើងនៅភូមិថ្មី ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ។ នេះបើយោងតាមអគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានបង្ហោះនាថ្ងៃទី១២ ខែសីហានេះ ។
លោក ហេង រតនា បានបន្តថា កំលាំងជំនាញស៊ីម៉ាក់ និងកំលាំងសមត្ថកិច្ចបន្តស៊ើបអង្កេតករណីនេះ និងស្វែងរកព័ត៌មានលំអិតអំពីស្ថានភាពចំការមីន នៅទីតាំងចំនុចឆ្នាន់១នៃភូមិថ្មីនេះ ។
អគ្គនាយកស៊ីម៉ាក់ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការសោកស្តាយបំផុតចំពោះករណីគ្រោះថ្នាក់និងខូចខាតទ្រព្យសម្បតិ្តប្រជាពលរដ្ឋ ដោយសារផ្ទុះគ្រាប់មីនតោន ស្ថិតក្នុងវាលស្រែដែលបានដាំដុះស្រូវជាច្រើនឆ្នាំហើយមកនេះ ។
សំណល់សង្គ្រាម ពិតជានៅតែបន្តគំរាមកំហែងសុខសុវត្ថិភាព ប្រជាពលរដ្ឋក្នុងការប្រើប្រាសទឹកដីសុវណ្ណភូមិ ដើម្បីជីវភាពរស់នៅរបស់ខ្លួន! ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram