រូប១សន្លឹក អមនឹង Caption ១ឃ្លា! ស្ត្រីម្នាក់ខលគំរាម និងជេរ អ៊ីវ៉ា យ៉ាងចាស់ដៃ

រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពេលដែលតារាចម្រៀងនាង អ៊ីវ៉ា បានបង្ហាញសារខមិនរបស់ស្ត្រីម្នាក់ដែលបានជេរប្រមាថមកលើរូបនាងយ៉ាងចាស់ដៃ។ មិនត្រឹមតែការចូលខមិនជេរប្រមាថ លើហ្វេសប៊ុក របស់តារាចម្រៀងវ័យក្មេងរូបប៉ុណ្ណោះទេ ប៉ុន្តែស្ត្រីរូបនោះក៏បានហៅទូរស័ព្ទទៅគំរាមបន្ថែមលើតារាចម្រៀងក្នុងផលិតកម្មសាន់ដេរូបនេះផងដែរ។


បញ្ហាខាងលើនេះ បានកើតឡើង បន្ទាប់ពីតារាចម្រៀងនាង អ៊ីវ៉ា បានបង្ហោះរូបភាពរបស់នាងមួយសន្លឹក ដោយអមជាមួយ Caption ថា «មិនព្រមនៅក្បែរអូនអោយយូរជាងនេះ» ដែលពាក្យពេចន៍នេះ គឺជាចំណងបទថ្មីរបស់នាង។ បន្ទាប់ពីការផុសនោះហើយ ស្រាប់តែមានស្ត្រីម្នាក់ដែលបានដាក់ឈ្មោះក្នុងគណនេយ្យហ្វេសប៊ុកថា «Ah July» បានចូលខមិនដោយបានជេរប្រមាថប្រើប្រាស់ភាសាអសុរជាច្រើន។


ស្ត្រីខាងលើបានចាត់ទុកការផុសរបស់ អ៊ីវ៉ា នាពេលនេះគឺជាការឌឺដងមកលើខ្លួន និងបានអោយតារារូបនេះ បញ្ឈប់សកម្មភាពនេះជាបន្ទាន់។ មិនត្រឹមប៉ុណ្នឹង ស្ត្រីខាងលើក៏បានធ្វើការហៅទូរស័ព្ទទៅកាន់ អ៊ីវ៉ា គម្រាមបន្ថែមទៀត ដោយនៅក្នុងនោះក៏មានតារាចម្រៀង និងសម្តែងមួយចំនួនទៀត ក៏ត្រូវស្ត្រីរូបនោះគម្រាមដូចគ្នានេះផងដែរ។


ពាក្យពេចន៍ជេរប្រមាថ និងការហៅទូរស័ព្ទគម្រាមទាំងអស់នេះ ត្រូវបានតារាចម្រៀង អ៊ីវ៉ា បានទម្លាយអោយដឹងតាមរយៈការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក អមជាមួយនឹងសារថា «ខ្ញុំអត់ដែលស្គាល់គាត់ទេ តែគាត់ចូលមកខមិនក្នុងផេកជេរខ្ញុំយកៗ ថែមទាំងខលមកគំរាមខ្ញុំទៀត។ បញ្ជាក់ ៖ ខ្ញុំផុសនេះ គ្មានគោលបំណងអាក្រក់ ឬឌឺដងគាត់ទេ គ្រាន់តែចង់អោយបងប្អូនទាំងអស់គ្នាដឹង កុំអោយមានការយល់ច្រឡំ» ។


បន្ថែមពីលើអ្វីដែលបានសរសេរខាងលើនេះ អ៊ីវ៉ា ក៏បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា «អ្វីដែលនាងបានផុសនោះ គឺនាងបានផុសចំណងជើងបទចម្រៀងជាធម្មតា ប៉ុន្តែមិនដឹងគាត់កើតទុក្ខមិនសុខចិត្តរឿងអ្វី បានចូលទៅខមិនពីក្រោមជេរនាងតែម្តង។


នាងបញ្ជាក់ថា គាត់ខមិនជេរនាងមិនអស់ចិត្ត ថែមទាំងទូរស័ព្ទមកគម្រាមនាងបន្ថែមទៀត ដោយបានគម្រាមនាងជាមួយនឹងពាក្យអសុរជាច្រើន រួមការគម្រាមសម្លា.ប់ថែមទៀត។ នាងថា នាងមិនអស់ចិត្ត ដោយសារនៅសុខៗមានគេចូលខមិនជេរ ដោយនាងមិនបានដឹងរឿងបែបនេះ នាងក៏បានថតរាល់សកម្មភាពទាំងអស់នេះ ហើយបង្ហោះជាសាធារណៈ ដើម្បីអោយមហាជនដឹងចៀសវាងការភាន់ច្រឡំណាមួយមកលើរូបនាង។


យ៉ាងណា បើតាម អ៊ីវ៉ា ក្រោយពលហេតុការណ៍បានកើតឡើងនោះ នាងក៏បានចូលទៅមើលគណនេយ្យហ្វេសប៊ុកឈ្មោះ Ah July នោះ ហើយនាងបានសន្និដ្នានថា គណនេយ្យហ្វេសប៊ុកនោះទំនងជា Fake ហ្វេសប៊ុក។ អ៊ីវ៉ា បានលើកឡើងបន្ថែមថា ករណីខាងលើនេះ នាងអាចនឹងប្រើប្រាស់វិធានការផ្លូវច្បាប់ ប្រសិនបើស្ត្រីខាងលើនេះមិនព្រមលុប និងឈប់សកម្មភាពទាំងអស់នោះទេ។
នាងថា ប្រទេសមានច្បាប់ ប្រសិនបើគាត់មិនលុបការជេរប្រមាថ នឹងបន្តសកម្មភាពដែលមានការប៉ះពាល់កិត្តិយសរបស់នាង នោះ នាងនឹងធ្វើអោយគាត់បានដឹង។ យ៉ាងណានាងបញ្ជាក់ថា ប្រសិនបើស្ត្រីខាងលើនេះ ដឹងកំហុស និងមិនបន្តសកម្មភាពណាមួយដែលមិនប៉ះពាល់ដល់ឈ្មោះរបស់នាងទៀត នោះនាងអាចនឹងបិទភ្នែក បិទច្រមុះបំភ្លេចចោល ព្រោះនាងមិនចង់មានរឿងអ្វីវែងឆ្ងាយជាមួយអ្នកនាងម្នាក់ឡើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram