ខេត្តព្រះសីហនុ ចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋ អាយុចាប់ពី ១៨ឆ្នាំឡើង ដែលនៅសេសសល់រយៈពេល ១៥ថ្ងៃបន្ថែមទៀត

ខេត្តព្រះសីហនុ៖ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋទូទៅ មានអាយុ ១៨ឆ្នាំឡើង ដែលចាក់ដោយក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិមិន្ទ និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ត្រូវបានបិទបញ្ចប់ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ រួចហើយ ក៏ប៉ុន្តែរដ្ឋបាលខេត្ត បានពិនិត្យឃើញថា នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅឡើយ ដោយបងប្អូនខ្លះជាប់ធ្វើចត្តាឡីស័ក ខ្លះចេញនេសាទនៅលើសមុទ្ររយៈពេលយូរថ្ងៃ និងបងប្អូនខ្លះទៀត ជាប់ធ្វើការងារនៅក្រៅខេត្ត …។ល។


ដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ អាយុចាប់ពី ១៨ឆ្នាំឡើង ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងរយៈពេល ១៥ថ្ងៃបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ តេជោ សែន កម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ មានអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមអញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាតាមកាលបរិច្ឆេទ និងទីកន្លែង ដូចបានរៀបរាប់ខាងលើកុំបីខាន និងសូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនផង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram