កូរ៉េខាងជើងពង្រីកកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន
ប្រទេសកូរ៉េខាងជើង ៖ តាមរបាយការណ៍សម្ងាត់មួយរបស់ អ.ស.ប ដែលរ៉យទ័រអាចមើលកាលពីថ្ងៃទី៦ ខែសីហា បានបង្ហាញថា កូរ៉េខាងជើងបានបន្តពង្រីកកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ខ្លួន អំឡុងពាក់កណ្ដាលទីមួយ នៃឆ្នាំ២០២១នេះ ដោយរំលោ.ភបំពានទណ្ឌកម្ម អន្តរជាតិ និងក៏ទោះបីសភាពការណ៍សេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងដុនដាបក្ដី។
របាយការណ៍ធ្វើឡើងដោយអ្នកជំនាញការឯករាជ្យ១ក្រុម របស់គណៈកម្មាធិការទណ្ឌកម្ម ប្រឆាំងកូរ៉េខាងជើង នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប និយាយថា ក្រុងព្យុងយ៉ាង បានបន្តស្រាវជ្រាវសម្ភារៈ និងបច្ចេកវិទ្យា សម្រាប់កម្មវិធីនៅបរទេស។ បេសកកម្មការទូតកូរ៉េខាងជើងប្រចាំ អ.ស.ប នៅក្រុងញូវយ៉ក ក្នុងពេលភ្លាមៗមិនទាន់ឆ្លើយតបសំណើឲ្យធ្វើអត្ថាធិប្បាយពីរឿងនេះនៅឡើយ។
កូរ៉េខាងជើងបានបិទខ្ទប់ម៉ឺងម៉ាត់បំផុតកាលពីឆ្នាំទៅមិញ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃកូវីដ បែបនេះនាំឲ្យមានការកាត់បន្ថយ ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការហូរចូលនៃជំនួយ នាំឲ្យសេដ្ឋកិច្ចរបស់ខ្លួនដែលយ៉ាប់យ៉ឺនស្រាប់ រួចហើយដោយសារទណ្ឌកម្មអន្តរជាតិ រិតតែដុនដាបថែមទៀត៕




