ករណីបាញ់ប្រមាណ៥គ្រាប់ក្នុងក្រុងព្រះសីហនុ នៅតែជារឿងស្រពិចស្រពិល

ខេត្តព្រះសីហនុ ៖ គិតមកដល់វេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី៦ សីហា ករណីបាញ់បោះសេរីប្រមាណ៥គ្រាប់ នៅក្នុងក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី៥ សីហា នោះ ហាក់មានភាពស្ងប់ស្ងាត់ល្អណាស់ បើទោះបីមានសេចក្តីរាយការណ៍ក្នុងហេតុ
ការណ៍ ខណៈសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន០៣ និងរថយន្តមួយគ្រឿងជាបណ្តោះអាសន្នយ៉ាងណាក្តី ។
ជុំវិញករណីនេះផងដែរ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានម្នាក់បានបញ្ជាក់ថា ចំពោះហេតុការណ៍បាញ់បោះ កាលពីល្ងាចថ្ងៃទី៥សីហា នេះ ពិតជាកើតឡើងពិតមែន ហើយក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនមនុស្សចំនួន០៣នាក់ ក្នុងនោះ ជនជាតិចិនចំនួន០២នាក់ និងជនជាតិខ្មែរចំនួនម្នាក់ រួមជាមួយរថយន្តម៉ាករ៉ង់រ៉ូវើ ពណ៌ខ្មៅ មួយគ្រឿងផងដែរ ។ ប៉ុន្តែចំពោះមូលហេតុ នៃការបាញ់នេះ នៅពុំទាន់ដឹងនៅឡើយទេ ម្យ៉ាងទៀត ក្នុងចំណោម៣នាក់ សមត្ថកិច្ចនោះពុំទាន់ដឹងថា នណាម្នាក់ជាជនបង្ក និង


នរណាម្នាក់ ជាជនរងគ្រោះឡើយ ដូចនេះ សំណុំរឿងកំពុងស្ថិតក្នុងនិតិវិធីតែប៉ុណ្ណោះ ។
ចំពោះករណីបាញ់បោះសេរីនៅកណ្តាលក្រុង កាលពីព្រលប់ថ្ងៃទី៥ សីហា ឆ្នាំ២០២១ ត្រង់ចំណុចព្រំប្រទល់សង្កាត់លេខ២ និង សង្កាត់លេខ៤ ក្បែរឬស្តុបអូគីណាវ៉ាចាស់នេះ បើយោងតាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនកើតហេតុ គេបានឃើញរថយន្តចំនួន០២គ្រឿងម៉ាក់រ៉ែងរ៉ូវើពណ៏ខ្មៅ និងរថយន្តម៉ាកអាល់ផាត ពណ៌ស បានឈប់ត្រង់ចំណុចផ្លូវបំបែកស្តុបអូគីណាវ៉ា ។


បានមួយសន្ទុះ បានឮមាត់មនុស្សជជែកគ្នាតឹងសរសៃក រួចក៏បានឮសំឡងផ្ទុះអាវុធតែម្តង មិនដឹងថា មានរឿងអ្វីកើតឡើងនោះទេ ។ ស្របពេលជាមួយគ្នានោះផងដែរ រថយន្តមួយគ្រឿងទៀតម៉ាកអាល់ផាត ក៏បានបើកចេញ ហើយរថយន្តរែងរ៉ូវើ ពណ៌ខ្មៅ
ក៏បម្រុងបើកចេញដែរ តែត្រូវបានសមត្ថកិច្ចនគរបាលបានមកដល់ ហើយបាននាំខ្លួនចេញភ្លាមៗដែរ បន្សល់ទុកតែសំបកគ្រាប់កាំភ្លើងចំនួន០២គ្រាប់នៅហ្នឹងកន្លែង ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram