មេបញ្ជាការរង កងអន្តរាគមន៍ទ័ពពិសេស ២៤៦ នៃ បញ្ជាការដ្ឋានអង្គរក្ស បានជួបសំណេះសំណាលប្រគល់លិខិតបញ្ជាក់ការសិក្សា និង បំពាក់បារ៉េ អង្គរក្ស…

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃ ទី០៥ ខែតុលា ឆ្នាំ២០២០មេបញ្ជាការរង កងអន្តរាគមន៍ទ័ពពិសេស ២៤៦ នៃ បញ្ជាការដ្ឋានអង្គរក្ស បានជួបសំណេះសំណាលប្រគល់លិខិតបញ្ជាក់ការសិក្សា និង បំពាក់បារ៉េ អង្គរក្ស រួមនិងបរិក្ខាយោធាមួយចំនួនផ្សេងទៀត ជូនដល់ កម្លាំងពិសេសក្នុង កងអន្តរាគមន៍ ទី៣ ការពារ ៣១១ ។

ពិធីនេះស្ថិតក្រោមការអញ្ជើញចូលរួម លោកវរសេនីយ៍ទោ ឈាង សុវណ្ណរតនា មេបញ្ជាការរង កងអន្តរាគមន៍ទ័ពពិសេស ២៤៦ នៃ បញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមានការចូលរួម ថ្នាក់ដឹកនាំក្នុងអង្គភាព
យោធាចារ្យ កម្លាំងចូលរួមជាច្រើនផ្សេងទៀត ។

លោកមេបញ្ជាការរង បានជំរុញបន្ថែមទៅដល់ នាយទាហាន នាយទាហានរង និង ពលទាហាន ទាំងអស់ ធ្វើយ៉ាងណាត្រូវមានឆន្ទៈមុះមុត ដើម្បីកាតព្វកិច្ចជាតិ ព្រោះនេះជាតួនាទី កុំធ្វេសប្រហែស ដោយប្រកាន់ខ្ជាប់រាល់បទបញ្ជា ដែលថ្នាក់លើប្រគល់ជូន ។

បន្ថែមលើសពីនេះ លោកមេបញ្ជាការរង ក៏បានកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការធ្វើសកម្មភាព ប្រតិបត្តិការ ភារកិច្ចកន្លងមក ទទួលបានលទ្ធផលល្អ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram