អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៣៤៤គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ …

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៣៤៤គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងនោះមានម៉ូតូ ២៤៩គ្រឿង និងរថយន្ត ៩៥គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ។
បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៥,០៥០គ្រឿង ក្នុងនោះមានម៉ូតូ ៣,៣១២គ្រឿង និងរថយន្តគ្រប់ប្រភេទ ១,៧៣៨គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក អត់ប័ណ្ណបើកបរ ស្លាកលេខ កែច្នៃ ភ្លើង/ផ្លាកជាដើម។ ដោយឡែករថយន្តរួមមាន៖ ឆៀក ដឹកសំពីងសំពោង ស្រវឹង ល្មើសល្បឿន ដឹកសំពីងសំពោង ស្រវឹង កែច្នៃ អត់បណ្ណបើកបរ និងភ្លើង-ផ្លាកជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៥លើក ក្នុងនោះអ្នកស្លាប់ចំនួន ០២នាក់ របួសចំនួន ០៤នាក់ (របួសធ្ងន់ចំនួន ០១នាក់)។ រយៈពេល ១៣ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១០៥លើក បណ្ដាលឱ្យមនុស្សស្លាប់ ៥៧នាក់ របួស ១៣៩នាក់ (របួសធ្ងន់ ៨៧នាក់)៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram