សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យបានម្នាក់នាក់ រួមទាំងដកហូត គ្រឿងញៀនចំនួន ២៤កញ្ចប់…

ភ្នំពេញ ៖ ក្រោមការបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣:៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក បានចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ហ៊ុញ វ៊ាំងទា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានស្រុកកំណើត ខេត្តកំពង់ឆ្នាំង។

ព្រមទាំងដកហូតវត្ថុតាង គ្រឿងញៀនចំនួន ២៤កញ្ចប់(តូច ២៣កញ្ចប់, ធំ ០១កញ្ចប់)។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងដកហូត ត្រូវបានឃាត់ខ្លួន និងរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram