អ្នកមានលុយស្ទើរហេតុ តែចង់ហ៊ិហាទិញឡានទំនើបសេរីខ្ពស់ខុសច្បាប់ជិះត្រូវគយចល័តបង្ក្រាបនៅកន្លែង
រាជធានីភ្នំពេញ៖ រថយន្ដទំនើបៗចំនួន៤គ្រឿងត្រូវបានសមត្ថកិច្ចគយសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះចាប់ជាបន្តបន្ទាប់នៅកន្លែងផ្សេងៗគ្នាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ប្រតិបត្តិការបង្ក្រាបរថយន្តអត់ពន្ធនាំចូលនេះបានប្រព្រឹត្តនៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ ។
រថយន្តទំនើបៗសេរីឆ្នាំផលិតខ្ពស់ត្រូវបានមន្ត្រីមានអំណាចស្ទើរលុយមួយចំនួនទិញយកទៅប្រើប្រាស់ដើម្បីបានហ៉ឺហានឹងគេដោយជ្រកក្រមស្លាកលេខ រាជការ លេខក្លែងក្លាយ លេខ នប ឬ លេខ ខម ជាដើម។
បច្ចុប្បន្នឈ្មួញនៅតែបន្តនាំរថយន្តកាត់តដោយបន្លំភ្នែកគយជាគ្រឿងបន្លាស់ បន្ទាប់មកយកមកផ្គុំចូលគ្នារួចលក់ចេញវិញជាប្រភេទរថយន្ដអត់ពន្ធ ។ ក្រៅពីនាំរថយន្តកាត់តឈ្មួញក៏មាននាំរថយន្តទំនើបៗអត់ពន្ធចូលមកផងដែរ សំរាប់លក់អោយមន្ត្រីមានអំណាច ។






