សេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ …
ជាពិសេសក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ឲ្យបានជ្រាបថា រដ្ឋបាលរាជធានី និងមន្ទីរសាធារណៈការដឹក ជញ្ជូនរាជធានីភ្នំពេញ បានធ្វើការជួសជុល និងពង្រីកផ្លូវ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍ឆ្លងកាត់ ដោយចំណាយពេលអនុវត្តការងាររយះពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តទៅ។

ដូចនេះ ដើម្បីឲ្យការងារខាងលើប្រព្រឹត្តទៅដោយរលូន ស្នើបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងដើម្បីបញ្ជៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ ដោយធ្វើដំណើរវាងទៅផ្លូវ ៥៩៨ ឫផ្លូវ ជា សុផារ៉ា ផ្លូវ ខាងក្នុង ជាបណ្ដោះអាសន្នសិន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ។
