ជនសង្ស័យ២នាក់ត្រូវកំលាំងកងរាជអាវុធហត្ថខេត្តព្រៃវែងសហការជាមួយកំលាំងកងរាជអាវុធហត្ថស្រុកពារាំងឃាត់ខ្លួន…
(ព្រៃវែង)៖ដោយមានការអនុញ្ញាតពី លោក ឧត្តមសេនីយ៏ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងបានការសំម្របសំរួលពីឯ.ឧ ប៊ូ ប៊ុនហាងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត
ព្រៃវែង។

នៅវេលាម៉ោង១៤និ៣០នាទី ថ្ងៃទី ២៦ មករា ឆ្នាំ២០២១កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង ដឹកនាំដោយលោក វ.ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានចុះអនុវត្តវិធានការ
ញុះញង់បង្ក្រាបបទល្មើស គ្រឿង
ញៀននៅក្នុងវត្តស្នាយពល ស្ថិតក្នុងភូមិ ស្នាយពល ឃុំ រកា ស្រុក ពារាំងខេត្តព្រៃវែង ។

ចាប់ឃាត់ខ្លួនជនសង្ស័យបាន០១នាក់មុខសញ្ញាជូញដូរប្រើប្រាស់ថ្នាំញៀន៖
១.ឈ្មោះ អូយ ចាន់នី ភេទប្រុស អាយុ ២២ ឆ្នាំរស់នៅ ភូមិ រកា ឃុំ រកា ស្រុក ខេត្តព្រៃវែង ។
👉ចាប់យកវត្ថុតាងរួមមាន ៖
១.ម្សៅក្រាមពណ៍សចំនួន០២កញ្ចប់ទម្ងន់ ០.៤១ក្រាមថ្លឹងទាំងសំបកថង់
២.ទូរសព្ឌ័ដៃចំនួន១គ្រឿង
៣.ម៉ូតូ០១គ្រឿង

បន្ទាប់ពីធ្វើការសាកសួរស្តាប់ចម្លើយជនសង្ស័យខាងលើនៅម៉ោង២០និង០០នាទី ថ្ងៃទី២៦.០១.២០២១ សមត្ថកិច្ចយើងបានឈានទៅឃាត់ជនសង្ស័យម្នាក់ទៀតឈ្មោះអុល ចន្ធា ភេទ ប្រុស អាយុ២២ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ឃាត់ខ្លួននៅចំណុចភូមិរាប ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ។
👉ចាប់យកវត្ថុតាងរួមមាន ៖
១.ម្សៅក្រាមពណ៍សចំនួន០៦កញ្ចប់ទម្ងន់៦.៤៨ក្រាមថ្លឹងទាំងសំបកថង់
២.ទូរសព្ឌ័ដៃចំនួន០១គ្រឿង
៣.ម៉ូតូ០១គ្រឿងបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួនបញ្ជាការដ្ឋាន អ.ហខេត្តដើម្បីចាត់ការតាមនីតិវិធី៕
