ក្លែងខ្លួនជាភ្ញៀវ ចូលសុីការជាច្រើនរោងហើយបន្លំលួចលុយចំណងដៃត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បាន២នាក់តាមដិការបស់តុលាការ…
ខេត្តកំពត ៖ បុរសជាប់ចោទ ២ នាក់ត្រូវបាននគរបាលនៃស្នងការដ្ឋានខេត្តកំពតឃាត់ខ្លួនតាមអំណាចដីកាសាលាដំបូងខេត្តកាលពី រសៀលថ្ងៃទី២៥ ខែមករា ឆាំ្ន ២០២១ ដោយបានចោទប្រកាន់ពីបទលួចចំណងដៃមង្គលការ ។

បើតាមការឱ្យដឹងពីលោកវរសេនីយ៍ទោលកញ៉ាវនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពតបានឱ្យដឹងកាលពីរសៀលថ្ងៃ ទី ២៦ ខែមករា ឆ្នាំ ២០២១ នេះថាជនសង្ស័យទាំង ២ នាក់ដែលបានឃាត់ខ្លួននេះរួមមាន៖ ១.ឈ្មោះនូវឌៀបអាយុ ៤២ ឆាំ្ន ២.ឈ្មោះ ច្រេសារឿនអាយុ ៤១ ឆាំ្ន ។ ជនទាំង២ នាក់រស់នៅភូមិព្រែកក្រឹសឃុំព្រែកក្រឹសស្រុកកំពង់ត្រាច ។ប្រភពបានបន្តរថា៖ការឃាត់ខ្លួនជនសង្ស័យទាំង ២ នាក់ខាងលើនេះក៏មានការ សហការគ្នាជាមួយនគរបាលខេត្តកែបដែរដោយសារតែជនសង្ស័យរូបនេះបានមកជួលបន្ទប់ស្នាក់នៅស្រុកកំពង់ត្រាចខេត្តកំពតជាប់ស្រុកដំណាក់ចង្អើរខេត្តកែប ។ជនសង្ស័យទាំងនេះត្រូវបានចោទប្រកាន់ពីបទលួចលុយចំណងដៃក្នុងពិធីមង្គលការជាច្រើនកន្លែងហើយ ទីកន្លែងចុងក្រោយគឺបានលួច លុយចំណងដៃនិងទូរស័ព្ទរបស់ប្រជាពលរដ្ឋនៅភូមិត្រពាំងប្រិយឃុំសំរោងស្រុកជុំគីរីខេត្តកំពត ។ចំពោះករណីនេះប្រភពពុំបានបា្រប់ពីចំនួននៃការបាត់បង់លុយដែលជាប្រាក់ចំណងដៃ នោះទេ? ប៉ុន្តែលោកនិយាយប្រាប់ថាមុខសញ្ញា នេះ បានដើរលួចលុយចំណងដៃក្នុងពិធីមង្គលការគេជាច្រើនដងមកហើយដូចជានៅស្រុកអង្គរជ័យក្នុងខេត្តកំពតនេះជាដើម។ហើយល្បិចលួច លុយចំណងដៃត្រូវបានជនរូប នេះសារភាពថានៅក្នុងពិធីមង្គលការនីមួយៗពួកគេតែងតែទៅចូលរួមនិងបានតុបតែងខ្លួនធ្វើជាភ្ញៀវខាងកូនប្រុសឬខាងកូនស្រីពេលនោះ ម្ចាស់ដើមការទាំងសងខាងមិនបានចាប់អារម្មណ៍ថាជាភ្ញៀវខាងណានោះទេ ។ លុះពេលម្ចាស់ដើមការដេកលង់លក់អស់ពួកគេមានឱកាសល្អក៏ធ្វើសកម្មភាពលួចប្រមូលយកលុយចំណងដៃនេះ តែម្ដង។គួរបញ្ជាក់ថាជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននគរបាលនាំមកកន្លែងអ្នកលក់ទូរស័ព្ទនៅក្នុងភូមិបឹងធំឃុំអង្គសុភីស្រុកកំពង់ត្រាចដែលជាកន្លែងអ្នក ជួសជុលទិញនិងលក់ទូរស័ព្ទដៃនោះដែលជនសង្ស័យធ្លាប់យកទូរស័ព្ទមកលក់តែជនសង្ស័យបានឆ្លើយមិនប្រាកដប្រជាហើយនគរបាលក៏ កំពុងប្រមូបានវត្ថុតាងបន្ថែមនៅកន្លែងទៀតផ្សេងផងដែរ ៕
