សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យទទួលស្គាល់សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញអនុក្រឹត្យស្ដីពីការទទួលស្គាល់សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី (ស.ស.ប.គ) ឬហៅជាភាសាអង់គ្លេសថា Samdech Preah Mahasangharajah BOUR Kry University (SBKU)។


សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មាន២ទីតាំង ដែលទីតាំងទី១ ស្ថិតនៅវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងទីតាំងទី២ ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សាកលវិទ្យាល័យនេះស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា។
សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នេះដែរ គឺផ្ដល់ការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន៥៖

  • មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា
  • មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
  • មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម
  • មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម
  • មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ និងទេសចរណ៍៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram