កូនស្រីបង្កើត ដែលត្រូវឪពុករំលោភនោះ ទារកកើតមក គឺមានសភាពអត់លលាដ៍ក្បាល គ្មានម្រាមដៃ ថែមទាំងមុខមាត់បែបនេះ ពាក្យចាស់ហៅថា ឈាមជាន់ឈាម អាសូរណាស់….
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកកោះញែក បានឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភកូនបង្កើត រហូតមានកូនសម្រាល ហេតុការណ៍នេះ ស្ថិតក្នុងភូមិណងប៊ួ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ជនសង្ស័យឈ្មោះ សិង សៃ អាយុ ៤២ឆ្នាំ មុខរបរ កសិករ រស់នៅចំណុចទំនប់បាក់ខាំ ភូមិណងប៊ួ ឃុំណងឃីលក ស្រុកកោះញែក។
ពិតជាអាសូរខ្លងណាស់!!!មិនគួរណាជាមនុស្សតែខួរជាសត្វតិរិច្ឆានបែបនេះសោះ តែអោយក្មេងគួរហៅថាឪរឺក៏តា ?
ជនរងគ្រោះឈ្មោះ ស ធយ ភេទស្រី អាយុ ១៦ឆ្នាំយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា ខ្លួនបានធ្វើសកម្មភាពរំលោភកូនស្រី តាំងពីខែតុលា ឆ្នាំ២០១៩។
ខណ:ប្រពន្ធមិននៅផ្ទះ ដោយឡើងទៅខ្ទប់មាត់
រួចសម្រាតខោអាវធ្វើការរំលោភបានសម្រេចរហូត ៩លើក នឹងបន្តគំរាមថា សម្លាប់ចោល បើសិនជា ហ៊ានប្រាប់ទៅម្ដាយ ឬបងប្អូនសាច់ញាតិរបស់ខ្លួន។
លុះពោះកាន់ប៉ោងធំឡើង ក៏ត្រូវម្ដាយ បងប្អូន សាច់ញាតិ សួរនាំទើបនារីរងគ្រោះប្រាប់ពីដំណើររឿងថា ត្រូវឪពុករំលោភ រហូតមានផ្ទៃពោះ បន្ទាប់មកស្រ្តីជាម្ដាយបានស្ដាប់ការរៀបរាប់របស់កូនស្រីរួច ក៏រត់ទៅដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្ដង ។
សូមបញ្ជាក់៖ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
ពិតជាអាសូរខ្លងណាស់!!!មិនគួរណាជាមនុស្សតែខួរជាសត្វតិរិច្ឆានបែបនេះសោះ តែអោយក្មេងគួរហៅថាឪរឺក៏តា ?




