ពិតជាកំពូលចោរលួចមែន ! លួចគោគេទាំងហ្វូងដាក់ឡានហើយបើកគេចខ្លួនតែម្តង ….

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលស្រុកស្វាយចេកឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៦A ចំណុចមុខវិទ្យាល័យកកោះ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។បា


លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា នៅយប់ថ្ងៃទី២៥ កក្កដា ឆ្នាំ២០២១ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ ឈ្មោះ វ៉ាត់ ផុន ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យថាមានចោរចូលលួចសត្វគោញីរបស់គាត់ចំនួន០៣ក្បាល ដែលចងទុកនៅនឹងផ្ទះ ដឹកតាមរថយន្តម៉ាកហុកឡកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ កំពត ២A-០៥៩៥ ។


លោកក៏បានចាត់តាំងចុះប្រតិបត្តិការត្រួតពិនិត្យគ្រប់ផ្លូវចេញចូលទៅភូមិប្រាសាទ លុះនៅវេលាម៉ោង០០និង៥៥នាទីឈានចូលថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១ ឃើញរថយន្តដូចមានភិនភាគម្ចាស់គោបានរាយការណ៍ កំពុងបើកបរនៅលើផ្លូវជាតិលេខ៥៦A កម្លាំងនគរបាលយើងបានធ្វើការឃាត់ត្រួតពិនិត្យមានដឹកសត្វគោញីចំនួន០៣ក្បាល ។


លោកអធិការបានបញ្ជាក់ថា៖ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពីឯកឧត្តមកើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ យើងបានឃាត់ខ្លួនអ្នកបើកបររថយន្ត ឈ្មោះ សោន ម៉ាញ ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិស្នោ ឃុំតហរពាំងស្នោ ស្រុកព្រះវិហារ ខេត្តព្រះវិហារ យកមកអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសួរនាំនិងចាត់ការតាមនិតិវិធីច្បាប់ ចំណែកសត្វគោទាំង០៣ក្បាល ប្រគល់ជូនម្ចាស់
ដើមវិញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram