ខណ្ឌកំបូល៖ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយលោក សេង គន្ធ អភិបាលរងខណ្ឌ បានដឹកនាំមន្ត្រីសាលាខណ្ឌកំបូល ចុះពិនិត្យសកម្មភាព ដូចខាងក្រោម៖

  • ចុះពិនិត្យសកម្មភាពជួសផ្លូវ ប្រវែង ១០០ ម៉ែត្រ នៅភូមិគល់ សង្កាត់កន្ទោក (ផ្លូវបេតុងចូលសាលាខណ្ឌ) ដែលចំនុចនេះតែងតែទទួលរងការខូចខាតជាអន្លេីរ ដោយសាររថយន្តធនធ្ងន់ឆ្លងកាត់ និងដឹកទំនិញចេញចូលរោងចក្រនៅទីនេះ ។
  • រួមជាមួយលោកចៅសង្កាត់ភ្លេីងឆេះរទេះ លោកចៅសង្កាត់រងទី១ លោកមេភូមិ ចុះពិនិតស្ថានភាពផ្លូវ លូ ប្រឡាយបង្ហូរទឹកកខ្វក់ ប្រឡាយស្រោចស្រព នៅភូមិគោកខ្សាច់ និងភូមិទួលកី ក្នុងសង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដេីម្បីត្រៀមអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋនៅរដូវវស្សានេះ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram