ក្រសួងសុខាភិបាល ជម្រាបជូនអភិបាលរាជធានីខេត្តទាំង២៥ ឲ្យអនុវត្តផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃវីរុសកូវីដ១៩ ដែលនៅតែមានបន្តជាប់ជាប្រចាំ ជូនប្រជាពលរដ្ឋ


ភ្នំពេញ៖លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានធ្វើលិខិតមួយច្បាប់ជម្រាបជូនលោកអភិបាលរាជធានីខេត្តទាំង២៥ ក្នុងកម្មវត្ថុ «អនុវត្ត យុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និង បណ្ដុះបណ្ដាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ១៩ ដែលនៅតែមានបន្តជាប់ជាប្រចាំ ព្រមទាំងផ្លាស់ប្តូរឥរិយាបថដើម្បីរៀនរស់នៅ ជាបណ្តើរៗជាមួយនឹងវីរុសកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ»។
នេះបើយោងតាមលិខិតរបស់ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram