ករណី អគ្គិភ័យឆាបឆេះ ផ្សារសេះស យ៉ាងសន្ធោសន្ធៅ នៅខេត្តកែប ដែលមានរថយន្តអន្តរាគមន៍ពន្លត់អគ្គិភ័យ កំពុងតែចេញប្រតិបត្តិការ ចំនួន ០៤ គ្រឿងផងដែរ

ខេត្តកែប ៖ នៅវេលាម៉ោង ៦ល្ងាច នាថ្ងៃទី១៩ កក្កដា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកំពុងតែឆាបឆេះ ផ្សារសេះស យ៉ាងសន្ធោសន្ធៅ ដែល ស្ថិតនៅក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ខណៈមានរថយន្តអន្តរាគមន៍ពន្លត់អគ្គិភ័យ កំពុងតែចេញប្រតិបត្តិការ ចំនួន ០៤ គ្រឿងផងដែរ។


ប្រភពព័ត៌ពីកន្លែងកើតហេតុ បានអោយដឹងជាបឋមថា មានហើយឮសូរសំឡេងផ្ទុះ ចេញពីខាងក្នុងផ្សារ ។ យ៉ាងណាអគ្គិភ័យនេះ រហូតមកដល់ពេលនេះ នៅតែបន្តឆេះខ្លាំង នៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ ទោះបីជាមានរថយន្តពន្លត់អគ្គិភ័យមកក៏ដោយ ។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូនជាបន្ត ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram