អ្នកបើកឡានតាមផ្លូវជាតិលេខ៣ កំពុងជួបបញ្ហា ដោយសារតែមានការប្រជ្រៀតឆ្លងផ្លូវ ចំ ពាក់កណ្ដាលផ្លូវ

ភ្នំពេញ៖បច្ចុប្បន្ននេះ អ្នកបើកឡានមួយចំនួនធំ កំពុងជួបបញ្ហា និង អាចបង្កនូវគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដោយសារតែអ្នកបើកម៉ូតូ បានប្រជ្រៀតឆ្លងផ្លូវ ពីផ្លូវម្ខាងទៅផ្លូវម្ខាងទៀត ចំ ពាក់កណ្ដាលផ្លូវ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ មុខ «ង៧០» ។


អ្នកបើកឡានមួយចំនួន លើកឡើងថា ពួកគេបិះបុកទៅលើអ្នកឆ្លងផ្លូវទាំងនេះទៅហើយ ដោយសារតែពួកគេ ចេញឆ្លងផ្លូវពីផ្លូវម្ខាងមកផ្លូវម្ខាងទៀត ចំកណ្ដាលផ្លូវតែម្ដង ដែលពេលខ្លះឡានអាចចាប់ហ្វ្រាំងមិនទាន់ ។
បញ្ហាទាំងអស់នេះ សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធមេត្តាជួយពិនិត្យដោះស្រាយផង កុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram