យុគ ចិន្តា ស្លុតចិត្ត ពេលអ្នកម្តាយជាទីគោរពទទួលមរណភាពលឿនបែបនេះ

រាជធានីភ្នំពេញ ៖ នេះគឺជារូបភាពអកុសលមួយ ដែលក្រុមគ្រួសាររបស់អ្នកនាងយុគ ចិន្តា ទាំងមូលពិបាកទប់ចិត្តទទួលយក នៅពេលដែលអ្នកម្តាយជាទីគោរពស្រាប់តែបាត់បង់ជីវិតយ៉ាងលឿនបែបនេះ។


សិល្បករទាំងអស់ នៅពេលដែលដឹងរឿងនេះ អ្នកណាៗក៏នឹកអាណិតអ្នកនាង សុខៗបែរជាត្រូវរងសម្ពាធផ្លូវចិត្តជួបទុក្ខបាត់បង់ម្តាយ ក្នុងពេលដែលអ្នកនាង នឹងម្តាយរមែងបង្កើតកម្មវិធីសាងបុណ្យ ដាក់ទានតាមវត្តអារាមមិនដែលរំលង។


យោងតាមបណ្តាញសង្គមរបស់ពិធីការិនី ឌួង ហ្សូរីដា បានបង្ហោះសានូវសេចក្តីពាក្យពេចន៍ថា « 12-07-2021 ៖ ចូលរួមសោកស្តាយ និងពិបាកទទួលយកមែនទែន ពេលស្តាប់ការរៀបរាប់ទាំងទឹកភ្នែក និងសំលេងទ្រហោយំនៃការបាត់បង់អ្នកម្តាយរបស់បងស្រី Chinda Yok លឿនពេកហើយ ហ្សូអើយ..! ម៉ាក់បងអត់មានឈឺអីអោយពួកបងពិបាកទេ លឿនពេកហើយ បងជួយគាត់មិនទាន់ សូមអោយវិញ្ញាណក្ខន្ធម៉ាក់អ៊ុទៅអោយបានសុខ ជាតិក្រោយសូមអោយម៉ាក់អ៊ុបានជួបប្រសព្វនូវអ្វីល្អៗដូចជាតិនេះទៀត ក្មួយតែងតែកោតសរសើរម៉ាក់អ៊ុជាស្ត្រីរឹងមាំ ពូកែ ជិះតែយន្តហោះទៅមក អាមេរិចខ្មែរម្នាក់ឯង មិនអោយពិបាកកូនចៅណាទេ សូម្បីតែពេលម៉ាក់អ៊ុផុត ក៏ម៉ាក់អ៊ុមិនអោយកូនចៅណាមកពិបាកជាមួយម៉ាក់អ៊ុទៀត »។

គួរបញ្ជាក់ថា អ្នកស្រី ខឹម ផល្លី មានវ័យក្បែរ៧០ឆ្នាំ និងបានចំណាយពេលរស់នៅអាមេរិកជាច្រើនឆ្នាំមើលហាង និងមុខរបររកស៊ីនៅទីនោះ។ យ៉ាងហោចណាស់ អ្នកស្រីមានឱកាសមកលេងស្រុកមួយឆ្នាំម្តង ដើម្បីធ្វើបុណ្យតាមទីអារាម។


ហើយមួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកស្រីបានសម្រេចចិត្តមករស់នៅស្រុកខ្មែរវិញ នៅជិតអ្នកនាង យុគ ចិន្តា ហើយរមែងដើរធ្វើពិធីបុណ្យតាមវត្ត ដែលអ្នកស្រីមាននិស្ស័យណាស់។ ចំណែកអ្នកនាងចិន្តា រមែងរួមដំណើរជាមួយម្តាយ និងនាំកម្សាន្តតំបន់នានាជាប្រចាំ។ នេះជារឿងស្មានមិនដល់មួយ និងចូលរួមសោកស្តាយ រំលែកទុក្ខចំពោះមរណភាពនេះផង។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram