រន្ធត់ណាស់លោកអើយបុរសម្នាក់បានស្លាប់ដោយសារជិះម៉ូតូទៅបុកម៉ូតូសណ្តោងរម៉កនៅលើផ្លូវលេខ១១០….
ខេត្តកណ្ដាល៖មានករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោករវាង ម៉ូតូនឹង ម៉ូតូសណ្តោងរ៉ឺមកដឹកបន្លែ បណ្តាលឲ្យខូចម៉ូតូ ០១គ្រឿនិងស្លាប់០១នាក់ប្រុសហេតុការណ៍នេះបានកើតឡើងនៅថ្ងៃច័ន្ទ០៦កើតខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៣”២០នាទី
នៅលើផ្លូវលេខ១១០ ចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្កណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង កើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM ១២៥ ពណ៌ខ្មៅ ប្រភេទស្រី សេរីឆ្នាំ២០០៨ ពាក់ផ្លាក លេខ ភ្នំពេញ ១X-៣៣៥១ បើកបរដោយឈ្មោះ ពុក វ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅពីភ្នំពេញទៅស្រុកស្អាង តាមផ្លូវលេខ១១០ ដោយមានល្បឿនលឿង។
លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយរុឺម៉កដឹកបន្លែ ដែលបើកបរដោយឈ្មោះ ឌឿន ដា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសុីឈ្នួលដឹកបន្លែអោយគេ មានទីលំនៅភូមិលេខ៤ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដែលបើកបរទិសដៅពីស្រុកស្អាងទៅភ្នំពេញ(ទិសដៅផ្ទុយគ្នា) បណ្តាលអោយភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបររុឺម៉ក(រត់គេចខ្លួន)។
ម៉ូតូខូចធ្ងន់០១គ្រឿងរុឺម៉កខូចស្រាល០១គ្រឿងក្រោយពេលកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ផ្លូវគោកបានមកដល់កន្លែងកើតហេតុវាសវែងហើយយកម៉ូតូនឹងរម៉កបញ្ជូនទៅរក្សាទុកនៅផ្នែកចរាចរណ៍ស្រុកកៀនស្វាយដើម្បីរក្សាទុកជាវត្ថុតាងចំណែកសាកសពសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។



