បើកសន្និសីទសារព័ត៌មានស្តីពីនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះចំពោះអ្នកជំងឺកូវីដកម្រិតស្រាល នៅភ្នំពេញ…

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែកក្កដានេះ ក្រសួងសុខាភិបាលសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន នៅសាលារាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះចំពោះអ្នកជំងឺកូដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។


សន្និសីទសារព័ត៌មាននេះ មានការចូលរួមពីលោកវេជ្ជបណ្ឌិត ម៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ទី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ដោយមានអ្នកសារព័ត៌មានចូលរួមជាច្រើនផងដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram