សោកនាដកម្ម! លិចនាវាដឹកពួកអន្តោប្រវេសន៍ មនុស្ស ស្លា.ប់ យ៉ាងតិច៤៣នាក់…

ប្រទេសទុយនីស៊ី ៖ អ្នកទទួលខុសត្រូវម្នាក់នៃអឌ្ឍច័ន្ទក្រហមទុយនីស៊ី ថ្លែងកាលពីថ្ងៃទី៣ ខែកក្កដា ប្រាប់ AFP ថា មនុស្សយ៉ាងតិច៤៣នាក់បានត្រូវស្លា.ប់ក្រោយពីនាវា១គ្រឿងដឹកជនអន្តោប្រវេសន៍១២៧នាក់លិចក្នុងដែនទឹកក្រុងZARZIS ភាគអាគ្នេយ៍ទុយនីស៊ី កាលពីយប់ថ្ងៃទី២មកទី៣ កក្កដា ។


តាមអ្នកនៅរស់រានមានជីវិតថា នាវានោះបានចាកចេញពីឆ្នេរសមុទ្រលីប៊ី ។ ក្រៅពីអ្នកស្លា.ប់មនុស្ស៨៤នាក់ត្រូវបានជួយសង្គ្រោះ ។ ក្រសួងការពារប្រទេសទុយនីស៊ី ក្នុងសេចក្ដីប្រកាសមួយនិយាយថា កងម៉ារីនបានជួយសង្គ្រោះជនអន្តោប្រវេសន៍លួចលាក់៨៤នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នាដូចជា បង់ក្លាដែស ស៊ូដង់ អេរីត្រេ អេហ្សុីប និងឆាដ ។ ពួកគេមានបំណងផ្សងព្រេងទៅកាន់អឹរ៉ុប ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram