ផ្សារអូឡាំពិក ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

ភ្នំពេញ៖ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក ដែលមានទីតាំងស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានករណីវិជ្ជមានកើតឡើងថ្មីក្នុងចំណោមបុគ្គលិកកម្មករនិងអាជីវករ ដើម្បីប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។


នេះបើយោងតាមសេចក្ដីសម្រេចរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នេះ ៕
កាន់តែលម្អិតសូមអានសេចក្ដីសម្រេចនេះបន្ថែមទៀត

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram