អាជ្ញាធរ សម្រេចបិទផ្សារបឹងឈូក នៅក្រុងបាត់ដំបង ត្រូវបានបិទទាំងស្រុងជាបណ្ដោះអាសន្ន…
បាត់ដំបង៖ផ្សារបឹងឈូក ដែលមានទីតាំងស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានបិទទាំងស្រុងជាបណ្តោះអាសន្ន នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នេះ ។

អាជ្ញាធរ បញ្ជាក់ថា មូលហេតុនៃការសម្រេចបិទផ្សារបឹងឈូកទាំងស្រុងជាបណ្ដោះអាសន្ន នេះ ព្រោះមានការពាក់ព័ន្ធករណីអ្នកឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ហើយអ្នកជំងឺជាអ្នកលក់ដូរក្នុងផ្សារបឹងឈូក នេះ តែម្ដង ៕




