ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀន…
ខេត្តកំពង់ឆ្នាំង ៖នៅរសៀលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំអនុវត្តន៍ផ្ទាល់ដោយលោកវរៈសេនីយ៍ទោ ឃឹម សុផាត ឋានៈនាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិស្ពករាជ ឃុំ
អណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី សុខជា អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ដកហូតវត្តាង : ថ្នាំញៀន ០១កញ្ចប់ធំ ទូរសព្ឌ័ ០១គ្រឿង កាំបិទចុងស្រួច ០២ដើម ដាវ០១ ដើម ឧបករណ៍វេចខ្ចប់ និងសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន៕





