ធាន JICA គាំទ្រដល់កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ឱ្យកាន់តែរឹងមាំ…


ភ្នំពេញ៖ តាមរយៈជំនួបពិភាក្សាររវាងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា និង លោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានវាយតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភកន្លងមក របស់រដ្ឋាភិបាលជប៉ុន ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះ លោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានលើកឡើងពី ការគាំទ្រដល់កិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ដើម្បីធ្វើអោយវិស័យនេះកាន់តែល្អប្រសើរថែមទៀត។
លោករដ្ឋមន្ត្រីព្រុំ សុខា បានរំលឹក អំពីសកម្មភាពកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានផ្តល់ជាបន្តបន្ទាប់នូវវគ្គបណ្តុះបណ្តាល អាហារូបករណ៍ និងកម្មវិធីទស្សនកិច្ចសិក្សាជាច្រើននៅប្រទេសជប៉ុនសម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលកម្ពុជា។
ជាមួយគ្នានេះ ភាគីទាំងពីរ បានពិភាក្សាគ្នា ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ លើកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ។
សូមបញ្ជាក់ថា ជំនួបពិភាក្សាការងារនេះ ទាំងលោករដ្ឋមន្ត្រី និងលោកស្រីប្រធាន JICA បានសម្តែងនូវឆន្ទៈយ៉ាងមុតមាំ ក្នុងការបន្តទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ដោយចាត់ឱ្យក្រុមការងារជំនាញធ្វើទំនាក់ទំនង រៀបចំសកម្មភាព និងគម្រោងកិច្ចសហប្រតិបត្តិការជាក់លាក់នាពេលអនាគត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram