ពលករប្រុសស្រីចំនួន ១៦នាក់ឆ្លងដែនចូលប្រទេសថៃខុសច្បាប់ត្រូវបានកម្លាំងជំនាញបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក…


ខេត្តបាត់ដំបង៖ កងកម្លាំងនគរបាលការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា៖ កម្លាំងចម្រុះការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខណៈចុះត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១នេះបានឃាត់ខ្លួនពលករប្រុសស្រីសរុបចំនួន ១៦នាក់ពេលដែលពួកគេកំពុងព្យាយាមលួចឆ្លងដែនចូលក្នុងប្រទេសថៃទាំងប្រថុយប្រថានតាមការអូសទាញរបស់មេខ្យល់។
ពលករទាំងអស់ខាងលើរួមមានចំនួន ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅត្រង់ចំណុចភូមិសាស្ត្រភូមិអូរ ឃុំសន្តិភាព និងពលករខ្មែរសរុបចំនួន ១៤នាក់ផ្សេងទៀតត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនបានចំណុចឈមគ្នាក្នុងភូមិសាស្ត្រភូមិគីឡូ ៩ ឃុំជ្រៃសីមា និងត្រង់ចំណុចភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន រួចប្រគល់ឲ្យកម្លាំងការពារតំបន់ព្រំដែនកម្ពុជាដើម្បីអនុវត្តច្បាប់។
ការឃាត់ខ្លួននេះកម្លាំងសមត្ថកិច្ចបានសាកសួរ រួចណែនាំអប់រំ និងចុងក្រោយប្រគល់ពួកគាត់ទៅឲ្យក្រុមគ្រូពេទ្យដើម្បីនាំយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ តាមគោលការណ៍របស់ក្រសួងសុខាភិបាល ពិសេសរាជរដ្ឋាភិបាលដែលបានកំណត់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram