កម្ពុជាប្រមូលចំណូលលើប្រាក់ពន្ធសុទ្ធបានជាង៧ពាន់ប៊ីលានរៀល ស្នើប្រមាណ ៣៤% …

ភ្នំពេញ ៖ អង្គភាពជំនាញប្រមូលចំណូលពន្ធផ្ទាល់ បានជាង ៧ ១៣៣ ប៊ីលានរៀល ត្រូវប្រមាណជាង ៣៤% នៃផែនការ ក្នុងនោះការប្រមូលពន្ធលើប្រាក់ចំណូលនិងប្រាក់ចំណេញបានជាង ២ ៥៤៤ ប៊ីលានរៀល, ពន្ធលើមុខទំនិញ និងសេវាប្រើប្រាស់ជាង ៣ ៨៣៤ ប៊ីលានរៀល និងពន្ធលើការធ្វើពាណិជ្ជអន្តរជាតិបានជាង ៧៥៤ ប៊ីលានរៀល ។

ទាក់ទងនិងប្រតិបត្តិការហិរញ្ញវត្ថុ នៅក្នុងខែមេសា ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញនៃការអនុវត្តប្រមូលចំណូលចូលថវិកា ជាតិ គឺស្ថិតនៅក្នុងស្ថានភាពមួយល្អប្រសើរ ជាក់ស្តែងការប្រមូលចំណូលសារពើពន្ធ សរុបបានប្រមាណជាង ២ ៤៩៣ ប៊ីលានរៀល ក្នុងនោះការប្រមូលចំណូលពន្ធលើប្រាក់ចំណូលនិងប្រាក់ចំណេញបានជាង ១ ៥៣៤ ប៊ីលានរៀល, ពន្ធលើមុខទំនិញ និងសេវាប្រើប្រាស់ជាង ៧២១ ប៊ីលានរៀល, និងពន្ធលើការធ្វើពាណិជ្ជអន្តរជាតិបានជាង ១៣៨ ប៊ីលានរៀល ។

ក្នុងនោះចំពោះការប្រមូលចំណូលពន្ធរយៈពេល ៤ ខែ ដើមឆ្នាំ២០២០ នេះវិញ សម្រាប់ពន្ធលើប្រាក់ចំណូលនិងប្រាក់ចំណេញរួមមាន ពន្ធលើរូបវន្តបុគ្គលប្រមូលបានជាង ៣៤៦ ប៊ីលានរៀល, ពន្ធលើនីតិបុគ្គល ប្រមូលបានជាង ២ ១៩៨ ប៊ីលានរៀល ។ ចំណែកពន្ធលើមុខទំនិញ និងសេវាប្រើប្រាស់ ក្នុងនោះប្រភេទពន្ធទូទៅលើមុខទំនិញ និងសេវាប្រើប្រាស់ ប្រមូលបានជាង ២ ១៣១ ប៊ីលានរៀល, ពន្ធលើអាករបន្ថែមបានជាង ២ ១៣១ ប៊ីលានរៀល, ពន្ធលើផលរបរ និងពន្ធលើមុខទំនិញ និងសេវាកម្មផ្សេងៗជាង ៣៦ លានរៀល និងពន្ធលើអាករពិសេសមានជាង ១ ៧០៣ ប៊ីលានរៀល ។

ដោយឡែកពន្ធលើការធ្វើពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះមានអាករ និងបន្ទុកនាំចូលផ្សេងៗ សរុបជាង ៧៤៦ ប៊ីលានរៀល និងពន្ធនាំចេញមានចំនួនជាង ៦ប៊ីលានរៀលផងដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram