ឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ ដែលជាមុខសញ្ញា ឆក់ ប្លន់ កាច់ក ម៉ូតូ ….

ភ្នំពេញ៖ ឃាត់ខ្លួនបានពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យទាំង៥នាក់ ដែលជាមុខសញ្ញា ឆក់ ប្លន់ កាចករម៉ូតូ សកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ខណ្ឌដូនពេញ និងខណ្ឌទួលគោក នៅចំណុចផ្ទះជួលលេខ 18DE0 តាមបណ្ដោយផ្លូវលេខ១១២ មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
ជនសង្ស័យទាំង៥នាក់មានឈ្មោះ ទី១ ឈ្មោះ ពៅ រតនា ភេទប្រុស អាយុ៣០ឆ្នាំ។ ទី២ ហេង ណារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ។ ទី៣ ភឿន សីហា ភេទប្រុស អាយុ២២ឆ្នាំ។


ទី៤ សុខ ឡុង ភេទប្រុស អាយុ ២៨ឆ្នាំ។ និងទី៥ សុខ ជា ៣៧ឆ្នាំ។ ជនសង្ស័យទាំង៥នាក់ស្នាក់នៅផ្ទះជួល
លេខ 18DE0 តាមបណ្ដោយផ្លូវលេខ១១២ មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ គឺកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ហេង ណារិទ្ធ នៅព្រឹកថ្ងៃទី២១ ខែមិថុនា នៅចំណុចផ្ទះសំណាក់មួយកន្លែង ក្បែរព្រះវិហារឥស្លាម មូលដ្ឋានសង្កាត់ស្រះចក់ រួចបាននាំមកសាកសួរ ជនសង្ស័យបានសារភាព និងផ្ដល់ចម្លើយ រហូតកម្លាំងនគរបាលជំនាញស៉ើបអង្កេត កំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួន ជនសង្ស័យ៤នាក់ និងដកហូតម៉ូតូបានចំនួន៣គ្រឿងបន្ថែមទៀត នៅមូលដ្ឋានខណ្ឌទួលគោក។
ប្រភពដដែលបានបញ្ជាក់ទៀតថា កាលពី៤ថ្ងៃមុន គឺថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យ មានឈ្មោះ ភឿន សីហា និងបក្ខពួកបានធ្វើសកម្មភាព កាចករម៉ូតូ ម៉ាក PCX ពណ៌ស មួយគ្រឿង ពីខណ្ឌមូលដ្ឋានខណ្ឌជ្រោយចង្វារ ដូច្នេះកម្លាំងនគរបាលព្រហ្មទណ្ឌបានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានសម្រេច។ ជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនាំខ្លួនទៅសាកសួរកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕


Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram