តុលាការខេត្តកណ្ដាលដាក់ពន្ធនាគារបណ្តោះអាសន្នបុរសស្រវឹងស្រា បើកឡានបុកម៉ូតូ .ស្លា .ប់. ម្នាក់ និងរបួសជាច្រើននាក់នៅក្រុងតាខ្មៅ…

ខេត្តកណ្ដាល៖ នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ លោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាលបានសម្រចចេញដីកាឃុំខ្លួនបុរសស្រវឹងស្រាជោគជាំម្នាក់បើករថយន្តបុកម៉ូតូបណ្តាលអោយ ស្លា ប់ ម្នាក់និងរបួស៦នាក់ផ្សេងទៀតទាំងយប់នៅក្រុងតាខ្មៅដាក់ពន្ធនាគារបណ្តោះអាសន្ន ។


តៃកុងរថយន្តជាជនបង្ករត្រូវចោទពីបទ “បើកបរដោយធ្វេសប្រហែស មិនប្រុងប្រយ័ត្ន បណ្ដាលឲ្យរងរបួស និង ស្លា ប់ ដល់អ្នកដទៃ និងបើកបរក្នុងស្ថានភាពស្រវឹង ” តាមបញ្ញាត្តិមាត្រា៨៣ , ៨៥ និងមាត្រា៧៧ នៃក្រមព្រហ្មទណ្ឌ ” ។ដែលប្រព្រឹត្តនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចខាងមុខមន្ទីរសម្ភពពិសិដ្ឋ លើផ្លូវ២១ ស្ថិតនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។


ជនត្រូវចោទមានឈ្មោះ ឈ្មោះ ផុន ថៅរ៉ុម ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះលេខ៤៦៩ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
នគរបាលក្រុងតាខ្មៅបានអោយដឹងថា៖ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី ត្រង់ចំណុចខាងមុខមន្ទីរសម្ភពពិសិដ្ឋ លើផ្លូវ២១ស្ថិតនៅភូមិថ្មី១ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្ដាល មានរថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2S-3326 បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងមកជើង មកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូម៉ាក Honda cub ជ្រុង ពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ 1BZ-1186អ្នកបើកម៉ូតូមានឈ្មោះ សោម ដានី ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល(រងរបួសបាក់ជើងខាងឆ្វេង) និងអ្នករួមដំណើរពីក្រោយឈ្មោះ សាម៉េត នីបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាកូនមានទីលំនៅ ជាមួយគ្នា (រងរបួសស្រាល) ម៉ូតូបើកក្នុងទិសដៅពី ជើងទៅត្បូងរួចបត់ឆ្វេងត្រឡប់ក្រោយ ។ រួចរថយន្តខាងលើបានរេចង្កូតទៅបុកនិងម៉ូតូចំនួន៣គ្រឿងទៀតមាន ៖ ម៉ូតូទី១ មានម៉ាក Honda សង់ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BF-2600 អ្នកបើកម៉ូតូមិនទាន់ស្គាល់ រងរបួសធ្ងន់បើកម៉ូតូមានទិសដៅពីជើងទៅត្បូង។


ម៉ូតូទី២ មានម៉ាក Honda scoopy ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BU-1239 អ្នកបើកម៉ូតូមានឈ្មោះ អន ស្រីនិច ភេទស្រីអាយុ២៣ឆ្នាំមានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាល (ស្លា ប់ ពេលបញ្ជូនដល់មន្ទីរពេទ្យជ័យជំនះ) និងអ្នករួមដំណើរពីក្រោយ ២នាក់ ទី១ឈ្មោះ ហ៊ាង សុខហ៊ុន ភេទស្រី អាយុ១៤(របួសស្រាល) ទី២ឈ្មោះ ចាន់ស្រីលក្ខ ភេទស្រីអាយុ១៨ឆ្នាំ(របួសស្រាល)មានទីលំនៅជាមួយគ្នា បើកម៉ូតូមានទិសដៅពីជើងទៅត្បូង។ ទី៣ មានម៉ាក Honda click ពណ៌ សពាក់ស្លាកលេខកណ្ដាល1z-0344អ្នកបើកម៉ូតូមានឈ្មោះ តាំង ម៉េងហុង ភេទប្រុស អាយុ៤៩មានទីលំនៅភូមិលេខ១ក សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្ដាល (របួសធ្ងន់បាក់ជើងខាងឆ្វេង)ម៉ូតូបើកមានទិសដៅពីជើងទៅត្បូង។


ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុង តាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram