អគ្គិភ័យឆេះរោងសិប្បកម្មទ្វារបង្អួចឈើ…

កំពង់ស្ពឺ:រោងសិប្បកម្មធ្វើទ្វារបង្អួចធ្វើអំពីឈើទូស្សេចរន្តអគ្គីសនីបណ្តាលឲ្យឆេះកាលពីវេលាម៉ោង ជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ខែមីនាឆ្នាំ២០២១នៅភូមិក្រាំងជង្រុក ឃុំក្រាំងចេក ស្រុកឧដុង្គ ។


សមត្ថកិច្ចបានឱ្យដឹងថា រោងសិប្បកម្មធ្វើទ្វារបង្អួចអំពីឈើបានទុសេ្សចរន្តអគ្គីសនីបណ្តាលឲ្យឆះអស់នេះ។ម្ចាស់ឈ្មោះ បាត់ តត ភេទប្រុសអាយុ៥៥ឆ្នាំនិងប្រពន្ធឈ្មោះ ចាង មួយនី អាយុ៤៧ឆ្នាំ។រោងសិប្បកម្មទំហំ ទទឹង១២ម៉ែត្រនឹងបណ្តោយ២៤ម៉ែត្រធ្វើអំពីឈើប្រក់សង្ក័សី។សម្ភារដែលមាននៅក្នុងនោះ និង រោងសិប្បកម្មនោះ ឆេះទាំងស្រុង។
ប្រភពបានបន្តថា ហេតុការណ៍នេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស និង មិនមានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram