កម្មករធ្វើផ្លូវ ល្បឿនលឿនម្នាក់ ត្រូវរ៉ូឡូកិន ស្លា ប់ ពេលឈប់សម្រាក នៅស្រុកសំរោងទង
ភ្នំពេញ ៖ បុរសជាកម្មករ ធ្វើផ្លូវល្បឿនម្នាក់ ត្រូវបានរ៉ូកិនថ្នល់ ដាច់ហ្វ្រាំងជ្រុលកិន ស្លា ប់ នៅកន្លែង កើតហេតុ ខណៈកំពុងអង្គុយ នៅលើផ្លូវ នៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ លើផ្លូវល្បឿនលឿនត្រង់ ចំណុចភូមិទួលព្រិច ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ នេះបើតាមការចេញផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតរឿងមានរ៉ូឡូ១គ្រឿងពណ៌លឿង ម៉ាក LIUGONG គ្មានពាក់ស្លាកលេខ អ្នកបើកបរមិន ស្គាល់អត្តសញ្ញាណ ( គេចខ្លួនក្រោយពេលកើតហេតុរួច ) បើកបរពីទិសខាងលិច ទៅទិសខាងកើត ។
ប្រភពបន្តថា ពេលបើកមកដល់ចំណុចខាងលើ រ៉ូឡូបានដាច់ហ្វ្រាំង ជ្រុលទៅមុខកិនឈ្មោះ មួង សាមឿន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិជីម្រាក់ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ ជាកម្មករធ្វើផ្លូវល្បឿនលឿន ដែលកំពុងអង្គុយនៅលើផ្លូវ បណ្តាលអោយ ស្លា ប់ កន្លែងកើតហេតុ ។
បច្ចុប្បន្ន វត្ថុតាងចាត់ចែងយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ។ ចំណែកសាកសព ក្រោយពីធ្វើកោសល្យវិច័យរួចរាល់ បានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យបានប្រពៃណី ៕
