បើគ្មានអ្វីប្រែប្រួល វ៉ាក់សាំងកូវីដ នឹងមកដល់កម្ពុជា ថ្ងៃ១២ មិថុនា ១លានដូស និង១៩ មិថុនា ១លានដូស…
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា បើពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំង កូវីដ-១៩ នឹងមកដល់ប្រទេសកម្ពុជា នាថ្ងៃទី១២ មិថុនា ១លានដូស និងថ្ងៃទី១៩ មិថុនា ១លានដូសបន្ថែមទៀត។

ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានចូល comment ថា «ប្រសិនពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំងកូវីដ១៩ នឹងមកដល់ថ្ងៃទី១២ មិថុនា ចំនួន១លានដូស និង ថ្ងៃទី១៩ មិថុនា ចំនួន១លានដូសបន្ថែមទៀត។ ប្រទេសកម្ពុជាយើងក្រ តែមិនក្រខាងការគិតគូរ និងរកវិធីការពារអាយុជីវិត ប្រជាជនយើងនោះឡើយ»។

សូមជម្រាបថា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន១លានដូសទៀត ដឹកមកដល់ប្រទេសកម្ពុជា ក្នុងនោះ ស៊ីណូវ៉ាក់៥០ម៉ឺនដូស និងស៊ីណូហ្វាម៥០ម៉ឺនដូស ៕
