ចិន២នាក់ បើករថយន្ត toyota prius បុកលូ…

ភ្នំពេញ ÷ បុរសជនជាតិចិន២នាក់ ស្រវឹងធ្លាក់ភ្នែកបានបើករថយន្តtoyota prius មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតទៅបុកលូ ដែលគេទុកចោលនៅជាប់ចិញ្ចើមផ្លូវ បណ្តាលឲ្យរថយន្តដាច់កាឡេកង់ខ្ទេចផ្នែកខាងមុខ រងការខូចខាតយ៉ាងដំណំ ទៅមុខលែងរួច ចំណែកឯបុរសជនជាតិចិន២នាក់នោះ បានជិះម៉ូតូរត់គេចបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង២០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងមួយខ្សែ ភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត toyota prius មួយគ្រឿង ពណ៌ផ្ទៃមេឃពាក់ផ្លាកលេខភ្នំពេញ 2-BA-9542 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុកនឹងលូ ដែលប្រជាពលរដ្ឋទុកចោល នៅលើចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខ រងការខូចខាត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចបានពិនិត្យ នៅជុំវិញកន្លែងកើតហេតុ ដោយមិនមានប៉ះពាល់ ដល់សម្បត្តិរដ្ឋ និងមិនប៉ះពាល់ ទៅលើអ្នកដ៏ទៃ ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅ រថយន្តមកស្ទូច យកទៅជួសជុលដោយខ្លួនឯងតែម្តងទៅ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram